យុវជនសម្ព័ន្ធកូន​ខ្មែរ​អ្នក​ស្នេហាជា​តិបន្ត​ប្តឹង​ជំទាស់ទៅសាលាឧទ្ធរណ៍

2014-05-07 15:30:00 4841 Views

យោងតាមគេហទំព័រវីអូឌីបានឲ្យដឹងថា យុវជនសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ នៅព្រឹកថ្ងៃពុធ ទី០៦ ឩសភា ឆ្នាំ២០១៤ បានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ លើដីកាសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ តម្កល់រឿងទុកមិនចាត់ការលើពាក្យបណ្តឹងរបស់ខ្លួន ដែលប្តឹងលោកនាយកដ្ឋមន្ត្រី ហ៊ុន សែន ពីបទធ្វើឲ្យបាត់ដែនដីកោះមួយចំនួន ទៅលើប្រទេសវៀតណាមនោះ។

គេហទំព័រដដែលបានបន្តថា លោក នាង សុឃុន យុវជនសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ ឲ្យដឹងថា រូបគេនឹងដាក់ពាក្យបណ្តឹងនៅសាលាឧទ្ធរណ៍ នៅម៉ោងជាង ៩ព្រឹក ដើម្បីប្តឹងប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទធ្វើឲ្យបាត់ដែនដីកោះត្រល់ និងកោះក្រចកសេះ ទៅលើប្រទេសវៀតណាម បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងែទី១៧ ខែមីនា បានសម្រចតម្កល់រឿងទុកមិនចាត់ការ លើពាក្យបណ្តឹងរបស់ខ្លួន ដោយពុំមានបញ្ជាក់ពីមូលហេតុនោះ។

យុវជនមកពីសម្ព័ន្ធកូនខ្មែរ អ្នកស្នេហាជាតិរូបនេះ បានដាក់ពាក្យបណ្តឹងទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៤ ប្តឹងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ពីបទកាត់ទឹកដីកោះត្រល់ និងកោះក្រចកសេះ ទៅឲ្យវៀតណាម ដោយខុសច្បាប់។

លោក នាង សុឃុន យុវជនសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ (រូបថត៖ តាត ឧត្តម)


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា