នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០១៤នៅសាលាខេត្តពោធិ៍សាត់បានធ្វើពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាល នៃគណៈអភិបាល ខេត្ត ពោធិ៍សាត់ ក្រោមអធិបតីភាពលោក ឧបនាយករដ្ដមន្ត្រី ស ខេង និង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួម ពីសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ដសភា និង រាជរដ្ឋាភិ បាល និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ក្នុងខេត្តពោធិ៍សាត់យ៉ាងច្រើនកុះករ ។
យោងតាមព្រះរាជក្រិត្យ ត្រូវបានសម្រួលភារកិច្ចលោក ខូយ សុខា អតីតអភិបាលខេត្តពោធិ៍សាត់ ត្រូវទៅ បម្រើ ការងារ នៅទីស្តីការក្រសួងមហាផ្ទៃវិញ ហើយ ត្រាស់បង្គាប់ តែងតាំងលោក ម៉ៅ ធនិន អតីតជាអភិ បាលរងខេត្តស្ទឹងត្រែង មកជាអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ។
ដកស្រង់ពីគេហទំព័រដើមអំពិលដែលបានចេញផ្សាយនាព្រឹកថ្ងៃទី០៧ ឩសភា ឆ្នាំ២០១៤នេះ។
ពិធីផ្ទេរមុខតំណែង ភារកិច្ចកាលពីព្រឹកថ្ងៃទី០៧ ឩសភា ឆ្នាំ២០១៤ (រូបថតពីគេហទំព័រដើមអំពិល)