លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បញ្ជាក់ថា ​រដ្ឋា​ភិបាលកម្ពុជា ​មិន​លូក​ដៃចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់ប្រទេស​ថៃ​ឡើយ​

2014-05-27 11:30:00 4718 Views

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅកោះពេជ្រ លោក ហ៊ុន សែន មានប្រសាសន៍ជាការបកស្រាយលើសម្តីអ្នកនាំពាក្យរដ្ឋាភិបាលថា បញ្ហានៅប្រទេសថៃ ជាកិច្ចការផ្ទៃក្នុងរបស់ថៃ ហើយកម្ពុជាមិនបានលូកដៃ ឬមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសថៃទេ។ លោកបន្តថា រហូតមកដល់ពេលនេះ កម្ពុជាមិនមានការស្នើសុំ ឬឮការពីការបង្កើតរដ្ឋាភិបាលនិរទេសពីលោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ គឺគ្រាន់តែឮពីមេធាវីរបស់លោក ថាក់ស៊ីនតែប៉ុណ្ណោះ។ លោកហ៊ុន សែន មានប្រសាសន៍ជាអ្នកវិភាគថា មេធាវី មិនគួរលើកឡើងបែបនេះទេ ព្រោះនាំឲ្យមានបញ្ហាដល់លោក ថាក់ ស៊ីន និងលោកស្រី យីងឡាក់ផ្ទាល់។

លោកបញ្ជាក់ថា កម្ពុជា មិនមែនជាទីតាំងសម្រាប់ការផ្តល់ឲ្យប្រទេសណាមួយ ឬក្រុមណាមួយ បង្កើតរដ្ឋាភិបាលនិរទេសក្នុងប្រទេស បើទោះជាការស្នើសុំពីអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ក៏ដោយ ហើយដែលនេះវាខុសពីរដ្ឋធម្មនុញ្ញកម្ពុជា។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី បន្តអំពាវនាវឲ្យប្រជាជនកម្ពុជា រក្សាទំនាក់ទំនងល្អជាមួយប្រទេសជិតខាង បើទោះជារដ្ឋាភិបាលថៃ ជារដ្ឋាភិបាលស៊ីវិល ឬយោធាក៏ដោយ។លោកអំពាវនាវឲ្យប្រជាជនកម្ពុជានៅថៃ និងមានបំណងចូលទៅថៃ គោរពតាមច្បាប់ដែលកម្រិតដោយយោធាថៃ។

សារព័ត៌មានថៃ ចុះផ្សាយថា លោក Robert Amsterdam ទីប្រឹក្សាច្បាប់លោក ថាក់ស៊ីន និងជាទីប្រឹក្សារបស់រណសិរ្សរួបរួមជាតិដើម្បីប្រជាធិបតេយ្យប្រឆាំង ភាពផ្តាច់ការ(UDD) ដែលគេស្គាល់ថា «ក្រុមអាវក្រហម» បានថ្លែងថា«រដ្ឋាភិបាលបរទេសមួយចំនួនបានសម្តែងឆន្ទៈទទួល រដ្ឋាភិបាលនិរទេសបែបនេះ ដែលនឹងបង្កើតឡើងក្រោមច្បាប់អន្តរជាតិ និងអនុវត្តជាលក្ខណៈអន្តរជាតិ»។

ដកស្រង់ពីគេហទំព័រវីអូឌីចេញផ្សាយនាព្រឹកថ្ងៃទី២៧ ខែឩសភា ឆ្នាំ២០១៤នេះ។


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា