មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ទាំង​ពីរ​សុទ្ធ​តែ​បញ្ជាក់​ជំហរចរចារ ជុំវិញភាពជាប់គាំងនយោបាយ​

2014-07-07 15:05:00 4813 Views

យោងតាមគេហទំព័រសម្លេងសារព័ត៌មានសេរីចេញផ្សាយថ្ងៃទី០៥ កក្កដា បានដកស្រង់សំដី លោក ឈាង វុន ដែលបានលើកឡើងថា ទ្វារចរចារបស់គណបក្សប្រជាជនកម្ពុជានៅតែបើកចំហ និងចំពោះការចរចាជាថ្មី។

លោកបានផ្ដល់ជាទស្សនៈ ផ្ទាល់ខ្លួនថា ដើម្បីជាចំណុចកណ្ដាល នៃការជ្រើសរើសសមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ. ប) នោះ គឺបែងចែកឱ្យគណបក្ស ប្រជាជនកម្ពុជា ៥៥ភាគរយនិងគណបក្សសង្គ្រោះជាតិ ៤៥ភាគរយបន្ទាប់មកដាក់ឱ្យសភាអនុម័ត។

គេហទំព័រដដែលបានបន្តថាផ្សាយបន្តថា មន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង និងជាបេក្ខជន តំណាងរាស្ដ្រជាប់ឆ្នោតមានប្រសាសន៍ នៅថ្ងៃទី០៤ ខែកក្កដា ថា គណបក្សសង្គ្រោះជាតិចង់ឱ្យ​តំណាងគណបក្ស​ទាំងពីរ​ជួបគ្នាពិភាក្សាគ្នា បន្ដទៀតលើចំណុចដែលតំណាងគណបក្សទាំងពីរមិនទាន់ ឯកភាពគ្នានោះ។ លោក អេង ឆៃអ៊ាង អះអាងថា ការចរចាមិនមែនជាការទាមទារដាច់ណាត់នោះទេគឺត្រូវតែរកវិធី កណ្ដាល មួយ ដើម្បី​រក​ច្រក​ចេញ។

គណបក្សជាប់ឆ្នោតទាំងពីរ បានផ្អាកការចរចានៅក្រោយពេលជួបគ្នានៅថ្ងៃទី១២ ខែមិថុនា ហើយបានខ្វែងគំនិតគ្នា លើការជ្រើសរើសសមាជិកគណៈកម្មា ធិការជាតិរៀបចំការបោះឆ្នោត។ គណបក្សសង្គ្រោះជាតិចង់ឱ្យមានសំឡេង អនុម័តក្នុងសភាតាមរូបមន្ដ ២ភាគ៣ រីឯគណបក្សប្រជាជនកម្ពុជាចង់បាន ៥០ភាគរយបូក១ ឬសំឡេងភាគច្រើន ដាច់ខាតនៃសំឡេងសភាទាំងមូល។


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា