ការលើក​ឡើងរ​បស់​គណបក្ស​នយោបាយ​ដែល​មិន​បាន​ជាប់​ឆ្នោត​នីតិកាល​ទី៥​នេះ ទៅ​លើ​ការ​រៀប​ចំគ.ជ.ប​

2014-08-01 09:52:00 4877 Views

យោងតាមគេហទំព័រវិទ្យុអាស៊ីសេរី ដែលបានចេញផ្សាយកាលពីថ្ងៃ៣០ កក្កដា ម្សិលម៉ិញបាន សំភាសន៍ ពីការយល់ឃើញរបស់គណបក្សនយោបាយមួយចំនួន ដែល​បានចូលរួម​ប្រកួតប្រជែង​នៅក្នុងការ​បោះ​ឆ្នោត​នីតិកាលទី៥ ក្រៅអំពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលមិនមានអាសនៈក្នុងរដ្ឋសភា។ គណបក្សទាំងនោះបានចាប់អារម្មណ៍ប្រហាក់ប្រហែលគ្នាចំពោះសមាសភាព គ.ជ.ប ថ្មី ដើម្បីកែទម្រង់ការបោះឆ្នោតនៅអាណត្តិក្រោយនោះ ថាមិនបានផ្ដល់យុត្តិធម៌ដល់ពួកគេ និងមិនអាចជឿទុកចិត្តបានសម្រាប់ឲ្យចូលរួមប្រកួតប្រជែងបន្តនៅ អាណត្តិថ្មី។

នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥ កាលពីឆ្នាំ២០១៣ មានគណបក្សនយោបាយចំនួន៨ ចូលរួមប្រកួតប្រជែង។

គណបក្សហ៊្វុនស៊ិនប៉ិច ដែលមាន លោក ញឹក ប៊ុនឆៃ ជាអគ្គលេខាធិការនៃគណបក្ស បានសម្ដែងការមិនពេញចិត្តចំពោះការរៀបចំ គ.ជ.ប តាមវិធីដែលបានព្រមព្រៀងគ្នាដោយគណបក្សទាំងពីរ ដែលមាន​សមាស​ភាពម្ខាង៤ និងមានសមាជិកទី៩ ជាសង្គមស៊ីវិល ដែលស្នើដោយបក្សទាំងពីរ។ លោកបានដាក់ការសង្ស័យចំពោះសមាជិកទី៩ គ.ជ.ប រូបនេះថា តើមានភាពឯករាជ្យពិតប្រាកដឬយ៉ាងណា? ហើយ​ប្រាកដ​ណាស់ បក្សនយោបាយទាំងសងខាងនឹងស្វែងរកប្រយោជន៍ឲ្យបក្សខ្លួន។

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលមាន លោក ខឹម វាសនា ជាប្រធាន ក៏បានរិះគន់ គ.ជ.ប ថ្មីនេះដែរថា ពុំមែនជា គ.ជ.ប ដែលឯករាជ្យ និងមានភាពអព្យាក្រឹត្យនោះទេ គឺជា គ.ជ.ប ដែលមានការសុខ​ព្រម​ពីគណបក្សទាំងពីរ និងជា គ.ជ.ប របស់គណបក្សនយោបាយ។

ដោយឡែកពីគណបក្សមួយទៀត លោក សេង សុខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា បានបង្ហាញភាពស្ទាក់ស្ទើរសម្រាប់ការចូលរួមប្រកួតប្រជែងនៅអាណត្តិ ក្រោយ គឺនៅត្រង់របៀបរបបនៃការធ្វើការរបស់ គ.ជ.ប ថ្មីនេះ ដែលលោកនឹងស្ទង់មើលជាមុនសិន។

ផ្ទុយទៅវិញ អនុប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ លោក ចាន់ យ៉េត បានគាំទ្រចំពោះការរៀបចំ គ.ជ.ប ថ្មីនេះ ប៉ុន្តែលោកទទូចឲ្យគណបក្សទាំងពីរធ្វើការប្រកបដោយតម្លាភាព ឥត​លម្អៀង​ទៅ​គណបក្សខ្លួន។

វិទ្យុអាស៊ីសេរីក៏បានព្យាយាមទាក់ទងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បីបញ្ចេញទស្សនៈជុំវិញការបង្កើត គ.ជ.ប ថ្មីនេះ តែមិនអាចទាក់ទងបាន។

រីឯ លោក ក្រវ៉ាញ ដារ៉ន ដែលជាប្រធានគណបក្សខ្មែរឈប់ក្រ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក មានមតិថា ការរៀបចំបង្កើត គ.ជ.ប ថ្មីនៅពេលនេះ គឺជាការឥតប្រយោជន៍ទទេ។ បញ្ហាចម្បង គឺការ​ដោះ​ស្រាយ​បញ្ហាដែលប្រជាពលរដ្ឋខ្មែរកំពុងតែរងទុក្ខក្នុងពេល បច្ចុប្បន្ន ដូចជា ការបាត់បង់ដីធ្លី គ្មានទីលំនៅ និងរស់នៅក្នុងភាពក្រីក្រ ជាដើម។

 


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា