អង្គការ ជាតិនិងអន្តរជាតិដែលធ្វើការលើសេរីភាពអ្នកសារព័ត៌មាន ថ្កោលទោសក្រុមសន្តិសុខសាលារាជធានីភ្នំពេញ ករណីគំរាមកំហែងនិងវាយអ្នកយកព័ត៌មាន

2015-08-07 16:37:00 4869 Views

អង្គការ ​​​ជាតិ​និង​អន្តរជាតិចំនួន​​​៣ដែល​ធ្វើ​ការ​លើ​សេរីភាព​អ្នក​សារព័ត៌មាន ​បាន​ថ្កោល​​​ទោស​​​ក្រុម​​​​សន្តិសុខ​​​សាលា​​​រាជធានី​​​ភ្នំពេញ ពាក់​ព័ន្ធ​នឹង​ការ​គំរាម​​​​កំហែងនិង​វាយ​​​​អ្នក​​​យក​​​ព័ត៌មាន​​​​​​ របស់​វីអូឌី​២រូប ក្នុង​ពេល​ចុះ​​​ថតយក​សកម្មភាព​អ្នក​តវ៉ា​​​​កាល​​​ពី​​​​​​ថ្ងៃ​​​ទី​​​ ០៦ខែ​​​សីហាម្សិលមិញ។​អង្គការ​​​ទាំងនោះ​​​​រួម​​​មាន​​​មជ្ឈមណ្ឌល​​​កម្ពុជា​​​ដើ​ម្បី​​​ ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​ឯករាជ្យ(CCIM) អង្គការ​​​អ្នក​​រាយការណ៍​គ្មាន​ព្រំដែន​(Reporters Without Borders)និង​​​អង្គការ​ស៊ីប៉ា(Southeast Asian Press Alliance)។ យោង​តាម​សេចក្តីថ្លែងការណ៍​រួម អង្គការ​ទាំង​៣​​បាន​​​ថ្កោល​​​ទោស​​​​​​ក្រុម​​​​សន្តិសុខ​​​សាលារាជធានី​​ ​ភ្នំពេញ ដោយ​លើក​ឡើង​ពីការ​គំរាម​​​​កំហែងនិង​​​វាយ​​​ប្រហារ​​​​​​អ្នក​​​យក​​​​ ព័ត៌មាន​​​វីអូឌី២រូប គឺ​លោក ឃុត សុគន្ធ​​ ត្រូវបាន​ក្រុម​សន្តិសុខខណ្ឌដូនពេញរុញច្រាន​ហើយ​ធាក់​ឲ្យ​ដួល​ ផ្កាប់មុខ និង​លោក​ ហេង វិចិត្រ ក៏ត្រូវបាន​ក្រុម​សន្តិ​សុ​ខប្រមា​ថ​ថាជា​អ្ន​កប្រឆាំងនិង ​ដណ្តើម​យក​ម៉ាស៊ីន​ថត​ច្រើនដង​តែ​មិនបាន​សម្រេច។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា