ផែនទីចំនួន១៨ផ្ទាំង ពីអង្គការសហប្រជាជាតិ ត្រូវបាននាំមកដល់ប្រទេសកម្ពុជាហើយ កាលពី យប់ ថ្ងៃទី១៨សីហាម្សិលមិញក្រោយពីសំណើខ្ចីផែនទីពីអង្គការសហប្រជាជាតិ របស់រដ្ឋាភិបាលកម្ពុជា ធ្វើឡើងនៅថ្ងៃទី០៦ខែកក្កដា ។ហើយពិធីប្រគល់ ទទួល និងផ្ទៀងផ្ទាត់ផែនទី នឹងត្រូវធ្វើឡើងជាផ្លូវការនៅវិមានសន្តិភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រីនៅថ្ងៃទី២០សីហាស្អែក។