ប្រធានរដ្ឋសភាបដិសេធសំណើតំណាងរាស្រ្តសុំលិខិតបេសកកម្មពិនិត្យព្រំដែននិងព្រៃឈើនៅតំបន់កន្ទុយនាគ

2015-10-02 12:05:00 4727 Views

លោក ហេង សំរិន ប្រធានរដ្ឋសភា បាន​បដិសេធ​សំណើរបស់តំណាង​រាស្រ្តគណបក្ស​សង្រ្គោះជាតិ លោក ម៉ៅ មុនីវណ្ណ ក្នុង​ការ​សុំ​លិខិត​បេសកកម្ម​ចុះ​ទៅពិនិត្យ​មើល​ព្រំដែន​និង​ព្រៃឈើ​នៅ​​ តំបន់កន្ទុយនាគ​ ខេត្ត​រតនគិរី​​។លិខិតរបស់​លោក ម៉ៅ មុនីវណ្ណ ចុះថ្ងៃទី​២៥ខែកញ្ញា ឆ្នាំ​២០១៥ ឲ្យ​ដឹង​ថា​លោក​​បាន​ស្នើ​លោក ហេង សំរិន ចេញ​លិខិត​បេសកកម្ម​មាន​រយៈ​ពេល​៥ថ្ងៃ ចាប់ពីថ្ងៃទី​០១ខែតុលា ចុះទៅពិនិត្យ​និង​ស្វែងយល់​ពី​ស្ថាន​​ភាព​ជាក់ស្តែង​ទាក់ទង​នឹង​បញ្ហា​ផ្លូវ ​គមនាគមន៍ ការជីករុក​រក​រ៉ែ​ខុសច្បាប់ ការ​កាប់បំផ្លាញ​ព្រៃឈើ​(តំបន់​ឧទ្យាន​​​វីរៈជ័យ​)រួម​នឹង​ការ​ពិនិត្យ​ បង្គោល​ព្រំដែន​ដែល​បាន​បោះរួច នៅតំបន់​​កន្ទុយនាគ ខេត្ត​រតនគិរី។ជាការ​ឆ្លើយ​តប ​លោក ហេង សំរិន បាន​ចារកាលពី​ថ្ងៃទី​០១ខែ​តុលា​លើលិខិត​របស់តំណាងរាស្រ្ត​ថា​​តំណាងរាស្រ្ត​​អាច​អញ្ជើញទៅពិនិត្យ​​បាន តែ”​រដ្ឋសភា​មិន​ចេញលិខិត​បេសកកម្ម​ឲ្យ​ទេ វៀរលែង​តែ​បេសកកម្ម​របស់​គណៈ​កម្មការ​ជំនា​ញរដ្ឋសភា


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា