លោក ហ៊ាង រិទ្ធី អនុប្រធានគណបក្ស សំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ បានប្រាប់អ្នកសាព័ត៌មានកាលពីថ្ងៃទី៦ ថាលោកបាន ដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ដោយស្នើឱ្យរំលាយ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ក្រោយពេលដែលលោក មានជម្លោះជាមួយលោក ម៉ម សូណង់ដូ ប្រធានគណបក្សនេះ។ដោយលោក ហ៊ាង រិទ្ធី បានចោទលោក ម៉ម សូណង់ដូ ស្ថាបនិកគណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យថា បានដឹកនាំគណបក្សមានលក្ខណៈផ្តាច់ការ និងអំពើពុករលួយ ដែលធ្វើឱ្យសមាជិកជាន់ខ្ពស់របស់គណ បក្សមិនអាចទទួលយកបាន។