អង្គការជនពិការកម្ពុជា ថាជនពិការនៅតែមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី

2015-11-27 11:30:00 2857 Views

អង្គការ​ជន​ពិការ​កម្ពុជា  លើក​ឡើង​ថា ជន​ពិការ​កម្ពុជា នៅ​តែ​មិន​ទាន់​មាន​សិទ្ធិ​ចូល​រួម​ការ​បោះ​ឆ្នោត​ដោយ​ពេញលេញ​បាន​នៅ​ឡើយ។ ទន្ទឹម​គ្នា​នេះ អង្គការ​ជន​ពិការ​កម្ពុជា រក​ឃើញ​ថា ជន​ពិការ​នៅ​តែ​ប្រឈម​នឹង​បញ្ហា​ចុះ​ឈ្មោះ និង​ពិនិត្យ​ឈ្មោះ​បោះ​ឆ្នោត ដោយសារ​មិន​ទាន​មាន​តារាង​ប្រភេទ​សម្រាប់​ជន​ពិការ​នៅ​ឡើយ ដែល​ទាមទារ​ឲ្យ គ.ជ.ប ត្រូវ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​លើ​បញ្ហា​នេះ។អង្គការ​ជន​ពិការ​កម្ពុជា​ស្នើ ជា​ថ្មី​ទៀត​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បែង​ចែក​ប្រភេទ​តារាង​ឈ្មោះ​ជន​ពិការ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ថ្មី ដើម្បី​បង្ក​ភាព​ងាយ​ស្រួយ​សម្រាប់​មន្ត្រី​ការិយាល័យ​បោះ​ឆ្នោត និង​ជន​ពិការ​នៅ​ពេល​ទៅ​បោះ​ឆ្នោត។ការ​លើក​របស់​អង្គការ​ជន​ពិការ​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ធានា​ថា នឹង​ជួយ​សម្រួល​អោយ​ជន​ពិការ​ឲ្យ​ទទួល​បាន​ការ​ចូល​រួម​ការ​បោះ​ឆ្នោត​ដោយ​ ពេញលេញ កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា កន្លង​ទៅ។នាយក​ប្រតិបត្តិ​នៃ​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន មាន​ប្រសាសន៍​ថា តាម​ការ​សង្កេត​របស់​អង្គការ​ជន​ពិការ​រក​ឃើញ​ថា សកម្មភាព​ចុះ​ឈ្មោះ​សាកល្បង​របស់ គ.ជ.ប នៅ​ខេត្ត​បាត់ដំបង និង​ស្វាយរៀង​ថ្មី​នេះ នៅ​មាន​ភាព​ខ្វះ​ចន្លោះ។


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា