លោក កឹម សុខា បានប្រកាសស្វាគមន៍ ចំពោះការកែទម្រង់ដែលរដ្ឋាភិបាលកម្ពុជា បានធ្វើនាពេលបច្ចុប្បន្ន។ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានលើកឡើងយ៉ាងនេះថា៖«អ្វីដែលរដ្ឋាភិបាល អ្វីដែលគណបក្សកាន់អំណាចកំពុងធ្វើការកែទម្រង់យើងស្វាគមន៍ អ្វីដែលគេធ្វើត្រង់ អ្វីដែលគេធ្វើល្អ អ្វីដែលគេធ្វើពីរ បីជំហាន យើងស្វាគមន៍»។
ការថ្លែងបែបនេះរបស់ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ គឺបានធ្វើឡើងនៅឯ «វេទិកាសកម្មជនមូលដ្ឋាន» នៅក្នុងភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត កាលពីព្រឹកថ្ងៃទី២៨ខែកុម្ភៈនេះ។