អាជ្ញាធរដោះលែងសមាជិកបក្សប្រឆាំង ក្រោយឃាត់ខ្លួនរឿងប្រមូលស្នាមមេដៃ

2016-06-07 14:55:00 3170 Views

អាជ្ញាធរខណ្ឌ៧មករា នៅរសៀលថ្ងៃអង្គារនេះ បានដោះលែងសមាជិកក្រុមប្រឹក្សាសង្កាត់មកពីគណបក្ស សម រង្ស៊ី អ្នកស្រី ហែម ហាង ក្រោយពីឃាត់ខ្លួនប្រមាណ៤ម៉ោង ដោយសារចុះប្រមូលស្នាមមេដៃដើម្បីដាក់ថ្វាយព្រះមហាក្សត្រ។អ្នកស្រីត្រូវបានឃាត់ខ្លួននៅម៉ោង៩និង៣០នាទីព្រឹក ខណៈអ្នកស្រីដើរប្រមូលស្នាមមេដៃ ក្នុងគោលបំណងស្នើសុំព្រះមហាក្សត្រអន្តរាគមន៍បញ្ហានយោបាយបច្ចុប្បន្ន។ អ្នកស្រីត្រូវបានដោះលែងនៅម៉ោងជិត១និង៣០នាទី។អ្នកស្រីប្រាប់វីអូឌីក្រោយការដោះលែងថាអាជ្ញាធរបានឲ្យអ្នកស្រីផ្តិតមេដៃហើយឈប់បន្តសកម្មភាពប្រមូលស្នាមមេដៃ។ អ្នកស្រីបញ្ជាក់ថាអ្នកស្រីបានផ្តិតមេដៃ តែថាអ្នកស្រីនឹងនៅតែបន្តប្រមូលស្នាមដៃ។អ្នកស្រីចាត់ទុកការឃាត់ខ្លួននេះជាការរំលោភសិទ្ធិប្រជាពលរដ្ឋ ដោយអ្នកស្រីថាអ្នកស្រីគ្រាន់តែប្រមូលស្នាមមេដៃនៅហាងកាហ្វេមួយដែលជាផ្ទះរបស់សកម្មជនគណបក្សសង្រ្គោះជាតិក្នុងសង្កាត់វាលវង់។ អ្នកស្រីបញ្ជាក់ថាអ្នកផ្តិតមេដៃជាអ្នកស្ម័គ្រចិត្តដែលហៅអ្នកស្រីមកយកស្នាមដៃ។ប្រភពVOD

http://vodhotnews.com/2016/06/opposition-member-released-after-short-detention


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា