បក្សប្រឆាំងគ្រោងដាក់លិខិតស្នើឲ្យរដ្ឋាភិបាលបំភ្លឺរឿងការងារបោះឆ្នោត

2016-07-05 09:50:00 2760 Views

ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដាក់​លិខិត​ទៅ​រដ្ឋាភិបាល​នៅ​សប្ដាហ៍​ក្រោយ​ឲ្យ​ឆ្លើយ​បំភ្លឺ​រឿង​ការងារ​បោះឆ្នោត ខណៈ​គណបក្ស​នេះ​ចង់​ឃើញ​ពលរដ្ឋ​ចំណាក​ស្រុក​អាច​ចុះឈ្មោះ​បោះឆ្នោត និង​បោះឆ្នោត​បាន​នៅ​ព្រំដែន។ ចំណែក​មន្ត្រី​រដ្ឋាភិបាល​មិន​ទាន់​ឆ្លើយ​តប​នៅ​ឡើយ​ទេ ដោយ​រង់​ចាំពិនិត្យ​មើល​លិខិត​ជា​ផ្លូវការ​សិន។គោល​បំណង​នៃ​​លិខិត​របស់​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ  ដោយ​គណបក្ស​នេះ​លើក​ឡើង​ថា រដ្ឋាភិបាល និង គ.ជ.ប មាន​កាតព្វកិច្ច​ធានា​សិទ្ធិ​ពលរដ្ឋ​អាច​បោះឆ្នោត​បាន​ដោយ​ងាយស្រួល។ ជាង​នេះ​ទៅ​ទៀត គណបក្ស​នេះ​ចង់​ឃើញ​រដ្ឋាភិបាល និង​ស្ថាប័ន​បោះឆ្នោត ជួយ​សម្រួល​ឲ្យ​ពលរដ្ឋ​ចំណាកស្រុក ជាពិសេស​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ អាច​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ព្រំដែន​បាន​មិន​ចាំបាច់​មក​ស្រុក​កំណើត។ តែ​ទោះ​យ៉ាង​ណា​ក្តី សំណើ​នេះ​ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​អ្នកនាំពាក្យ គ.ជ.ប បដិសេធ។ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ថា លិខិត​នេះ ក្រៅ​ពី​ចង់​ដឹង​ពី​កិច្ច​ខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​រឿង​ការងារ​បោះឆ្នោត តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ចង់​ដឹង​ពី​ទុក្ខ​លំបាក​របស់​រដ្ឋាភិបាល​ដែល​មិន​អាច​ឲ្យ​ពលរដ្ឋ​ក្រៅ​ប្រទេស​បោះឆ្នោត​បាន។ប្រភពRFA

http://www.rfa.org/khmer/news/politics/cnrp-to-ask-govt-about-election-works-07022016083026.html


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា