CNRP ស្នើឲ្យមានមណ្ឌលបោះឆ្នោតតាមព្រំដែនថៃសម្រាប់ពលករចំណាកស្រុក

2016-07-05 11:35:00 4669 Views

គណបក្ស​សង្គ្រោះ​ជាតិ​ (CNRP) កំពុង​ធ្វើ​ការ​ពិចារណា​ធ្វើ​សេចក្តី​ស្នើ​សុំ​ជា​ផ្លូវ​ការ​ឲ្យ​រាជរដ្ឋាភិបាល​បង្កើត​មណ្ឌល​បោះឆ្នោត​នៅ​តាម​បណ្តោយ​ព្រំ​ដែន ​កម្ពុជា-ថៃ សម្រាប់​ម្ចាស់​​ឆ្នោត​ជា​កម្មករ​ចំណាក​ស្រុក នៅ​ក្នុង​ការ​បោះ​ឆ្នោត​ ឃុំ​-សង្កាត់ ​នា​ឆ្នាំ​ក្រោយ។គណបក្ស​ប្រឆាំង​នេះ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ផ្តល់ឱកាស​កាន់​តែ​ល្អ​ប្រសើរ​ទៅ​ដល់​ពលរដ្ឋ​កម្ពុជា​រាប់​ម៉ឺន​នាក់​ដែល​រស់​នៅ​ក្រៅ​ប្រទេស​ ក្នុង​ការ​បោះ​ឆ្នោត ហើយ​ការ​ដាក់​មណ្ឌល​នៅ​តាម​តំបន់​ព្រំ​ដែន​អាច​នឹង​ផ្តល់​ជា​ជម្រើស​មួយ​ទៀត​ជំនួស​ឲ្យ​ការ​បោះឆ្នោត​ដោយ​ពុំ​ចាំ​បាច់​ចូល​មក​ក្នុង​ប្រទេស ដែល​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បាន​លើក​ឡើង​កាល​ពី​ខែ​កុម្ភៈ​ថា ពុំ​អាច​ធ្វើ​ទៅ​បាន​នោះ​ឡើយ។លោក សុន ឆៃ តំណាងរាស្រ្ត​មួយ​រូប​មក​ពី​គណបក្ស​ប្រឆាំង​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា គណបក្ស​នឹង​សម្រេច​ចិត្ត​នៅ​ថ្ងៃ​នេះ​ថា តើ​ខ្លួន​នឹង​ត្រូវ​ផ្ញើ​លិខិត​ទៅ​រដ្ឋាភិបាល ពី​រឿង​នេះ​ដែរ​ឬ​ទេ។ប្រភពភ្នំពេញប៉ុស្ដិ៍

 

http://www.postkhmer.com/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7/cnrp-%E1%9E%9F%E1%9F%92%E1%9E%93%E1%9E%BE%E1%9E%B2%E1%9F%92%E1%9E%99%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%98%E1%9E%8E%E1%9F%92%E1%9E%8C%E1%9E%9B%E1%9E%94%E1%9F%84%E1%9F%87%E1%9E%86%E1%9F%92%E1%9E%93%E1%9F%84%E1%9E%8F%E1%9E%8F%E1%9E%B6%E1%9E%98%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%86%E1%9E%8A%E1%9F%82%E1%9E%93%E1%9E%90%E1%9F%83%E1%9E%9F%E1%9E%98%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%94%E1%9F%8B%E1%9E%96%E1%9E%9B%E1%9E%80%E1%9E%9A%E1%9E%85%E1%9F%86%E1%9E%8E%E1%9E%B6%E1%9E%80%E1%9E%9F%E1%9F%92%E1%9E%9A%E1%9E%BB%E1%9E%80


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា