គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​ធ្វើ​ពិធី​រំឭក​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦​កក្កដា​ឆ្នាំ​១៩៩៧

2016-07-06 08:00:00 3001 Views

 

គណបក្ស​នយោបាយ គ្រោង​ធ្វើ​ពិធី​រំឭក​ខួប ១៩​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ដើម្បី​រំឭក​ការ​ចងចាំ​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា។អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ឯ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ ព្រឹក​ថ្ងៃ​ទី​៥ កក្កដា ថា ការ​ធ្វើ​ពិធី​រំឭក​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ នេះ នឹង​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​គណបក្ស​នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០១៦។ លោក​ថា ឆ្លៀត​ក្នុង​ឱកាស​នោះ គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​អ្នក​នយោបាយ​ជំនាន់​ក្រោយ ត្រូវ​ជៀសវាង​ការ​យក​កម្លាំង ឬ​ការ​ប្រើ​អំពើ​ហិង្សា​មក​ប្រើប្រាស់​តតាំង​គ្នា​នាំ​ឲ្យ​ពលរដ្ឋ​រងគ្រោះ។លោក យឹម សុវណ្ណ ថ្លែង​ថា «នៅ​ថ្ងៃ​ទី​៦ ខែ​៧ គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​ធ្វើ​ពិធី​រំឭក​ខួប​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧។ ការ​រំឭក​ខួប​នេះ​ក្នុង​បំណង​ដើម្បី​ចងចាំ​ជានិច្ច​នូវ​ការ​ប្រព្រឹត្ត​ហិង្សា​ក្នុង​ហិង្សា​នោះ។ សុំ​ឲ្យ​អ្នក​នយោបាយ​ជៀសវាង​ការ​ប្រើប្រាស់​អំពើ​ហិង្សា អំពើ​ឃោរឃៅ​ដ៏​ជូរ​ចត់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ត​ទៅ​ទៀត»។ប្រភពRFA

 

http://www.rfa.org/khmer/news/politics/cnrp-to-celebrate-grenade-event-07052016074810.html


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា