បក្សប្រឆាំងរកច្រកឲ្យលោក សម រង្ស៊ី ចូលស្រុក ខណៈអន្តរជាតិ​ដាក់ស​ម្ពាធបក្សកាន់អំណាច

2016-07-06 08:05:00 2991 Views

 

បក្សប្រឆាំងអះអាងថាខ្លួននឹងជំរុញឲ្យស្ថាប័នពាល់ព័ន្ធពន្យល់ផ្លូវច្បាប់ ករណីដកអភ័យឯកសិទ្ធិ លោក សម រង្ស៊ី ដើម្បីឲ្យមេបក្សរបស់ខ្លួនបានវិលចូលស្រុកវិញមុនការបោះឆ្នោត ខណៈសហគមន៍អន្តរជាតិគំរាមថាកម្ពុជាអាចនឹងបាត់បង់ជំនួយ បើបក្សប្រឆាំងនិងសង្គមស៊ីវិលនៅតែស្ថិតក្នុងភាពគំរាមកំហែង។កាលពីខែមិថុនា សភាអឺរ៉ុបបានអនុម័តលើសេចក្តីសម្រេចជំរុញឱ្យគណៈកម្មការអឺរ៉ុបពិនិត្យមើលកញ្ចប់ជំនួយជាទឹកប្រាក់ប្រមាណ៤៦៥លានដុល្លារអាមេរិកដែលបានសន្យាផ្តល់ដល់កម្ពុជារហូតដល់ឆ្នាំ២០២០បើកម្ពុជាមិនធ្វើឲ្យប្រសើរឡើងពីស្ថានភាពសិទ្ធិមនុស្ស។ សេចក្តីសម្រេចរបស់សហភាពអឺរ៉ុបនោះក៏បានអំពាវនាវឲ្យទម្លាក់ចោលការចោទប្រកាន់លើមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងជំរុញឲ្យដោះលែងមន្រ្តីសង្គមស៊ីវិលដែលត្រូវបានចាប់ខ្លួន។ក្រោយពីស្ថានការណ៍នយោយនៅកម្ពុជាមិនទាន់វិលទៅរកស្ថានភាពដើម ពោលគឺមន្ត្រីសិទ្ធិមនុស្ស៤រូបនៅសមាគមអាដហុក មន្ត្រីគ.ជ.ប មួយរូបនិងមន្ត្រីបក្សប្រឆាំងនៅតែបន្តឃុំខ្លួនក្នុងពន្ធនាគារ រួមទាំងការ បន្តនីតិវិធីរបស់តុលាការទៅលើមេដឹកនាំបក្សប្រឆាំងផងនោះ សហរដ្ឋអាមេរិកបានស្នើឲ្យព្រឹទ្ធសភារបស់ខ្លួនពិចារណាបិទជំនួយដល់កម្ពុជាប្រមានជា៧៧,៨លានដុល្លារអាមេរិក បើរដ្ឋាភិបាលខ្មែរនៅតែមិនបញ្ឈប់ប្រើហិង្សាទៅលើអង្គការសង្គមស៊ីវិលនិងគណបក្សប្រឆាំង។ប្រភពVOD

 

http://vodhotnews.com/2016/07/opposition-finding-ways-for-rainsys-return


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា