ឈ្មោះ​ជនជាតិ​វៀតណាម​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៣ នឹង​មិនមាន​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី​ទេ

2016-07-06 14:25:00 2975 Views

 

បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ក្នុង​អាណត្តិ​មុនៗ មិនត្រូវ​បាន​យកទៅ​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត នា​អាណត្តិ​ក្រោយ​ឡើយ​។ សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ គជប នឹង​រៀបចំ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​តែម្តង​។ នេះ​ជាការ​ឆ្លើយតប​របស់​គ​ជប ទៅកាន់ គណបក្ស​អំណាច​ខ្មែរ ដែល​ស្នើ​ឲ្យ​គជប លុបឈ្មោះ​ជនជាតិ​វៀតណាម ចេញពី​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៣​។លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គជប បាន​អះអាងថា ចាប់តាំងពី​ចូលកាន់​តំណែង សមាជិក​គជប​ទាំងអស់ បាន​ខិតខំ​បំពេញការងារ ដើម្បី​រៀបចំ​ការបោះឆ្នោត​នៅ​អាណត្តិ​ក្រោយ ឲ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន ហើយ​ប្រជាពលរដ្ឋ​គ្រប់រូប រួមទាំង​គណបក្សនយោបាយ​ទាំងអស់ អាច​ទទួលយក​លទ្ធផល​ដោយ​ពេញចិត្ត​។ លោក​បន្ថែមថា បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត គឺជា​បញ្ហា​ដ៏​សំខាន់​មួយ ដែល​គជប ត្រូវតែ​រៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ​និង​ច្បាស់លាស់​។ លោក ហង្ស ពុទ្ធា សង្កត់ធ្ងន់ៗ​បែបនេះ​ថា​៖«​យើង​មិន​ប្រើ​បញ្ជី​ចាស់​ទេ​។ បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត គឺ​យើង​ធ្វើ​ថ្មី​តែម្តង​»​ ថ្មី​ត្បិត​លោក ហង្ស ពុទ្ធា មិន​សន្យាថា គជប នឹង​ហាមឃាត់​ជនជាតិ​វៀតណាម​ខុសច្បាប់ មិន​ឲ្យ​ចុះឈ្មោះ​បោះឆ្នោត​ក៏ពិតមែន តែ​លោក ហ៊ាន​អះអាងថា គជប នឹង​បង្កើត​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​មួយ ដែល​ស្អាតស្អំ សម្រាប់​អាណត្តិ​ទី​៦​។ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=41805&lg=kh&


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា