កូន​ៗ​លោក ហ៊ុន សែន ចាត់​ទុក​របាយការណ៍​អង្គការ​ក្លបលវីនេស​ជា​ការ​បំផ្លាញ​គ្រួសារ​ខ្លួន

2016-07-07 14:15:00 4663 Views

 

ន​ប្រុស​ស្រី​របស់​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បី​នាក់ បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ ចំពោះ​របាយការណ៍​របស់​អង្គការ​ក្លបល វីនេស (Global Witness) ដែល​ថា ក្រុម​គ្រួសារ​ត្រកូល "ហ៊ុន" កំពុង​កាន់កាប់​ក្រុមហ៊ុន និង​ភាគហ៊ុន​ដោយ​សម្ងាត់​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា។កូន​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត អ្នកស្រី ហ៊ុន ម៉ាណា និង​លោក ហ៊ុន ម៉ានិត បាន​សរសេរ​ក្នុង​ហ្វេសប៊ុក (Facebook) របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៧ កក្កដា ដោយ​ចាត់​ទុក​របាយការណ៍​របស់​អង្គការ​ក្លបល វីនេស នេះ ជា​ការ​បំផ្លាញ​គ្រួសារ​ខ្លួន។កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ាណែត និង​ជា​មន្ត្រី​ជាន់​ខ្ពស់​យោធា សរសេរ​ក្នុង​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៧ កក្កដា ថា លោក​ចាំ​បាន​ថា​ប៉ុន្មាន​អាណត្តិ​ហើយ​ឲ្យ​តែ​ពេល​ជិត​បោះឆ្នោត គឺ​ជា​ពេល​វេលា​ដែល ក្លបល វីនេស បង្កើត​រឿង​ប្លែកៗ ឬ​ប្រធាន​បទ​ដដែលៗ ដើម្បី​ចោទ​ប្រកាន់ និង​វាយ​ប្រហារ​មក​លើ​រាជរដ្ឋាភិបាល ជា​ពិសេស​លើ​ឪពុក​ខ្ញុំ​តែ​ម្ដង៖ «លើក​នេះ​ក៏​មិន​មាន​អ្វី​ថ្មី​ដែរ គ្រាន់​តែ​ខុស​ត្រង់​ថា តាមរយៈ​ការ​ផ្សាយ​អត្ថបទ​តែ​មួយ​ជួន​គ្នា (បង្ហាញ​ពី​ការ​សហការ​គ្នា​ដ៏​ល្អ​ក្នុង​រឿង​នេះ) រវាង ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ (Phnom Penh Post) និង​ព្រឹត្តិបត្រ​ព័ត៌មាន ឌឹ ខេមបូឌ៊ា ដេលី (Cambodia Daily)។ លើក ​នេះ គឺ​មិន​ត្រឹម​វ៉ៃ​តែ​ឪពុក​របស់​ខ្ញុំ​នោះ​ទេ គឺ​គេ​បាន​បង្កើត​រឿង​វ៉ៃ ទាំង​គ្រួសារ​តែ​ម្ដង ពោល​គឺ​មិន​អោយ​រួច​ខ្លួន​ម្នាក់​ណា​ឡើយ។ចាំ​មើល​ចេញ​រឿង​អ្វី​ទៀត?»។ប្រភពRFA

http://www.rfa.org/khmer/news/politics/Hunsen-children-react-to-GW-on-Hostile-Takeover-07072016024939.html


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា