បក្សប្រឆំាងថា​អង្គភាពប្រឆំាងអំពើពុករលួយគួរ​ស៊ើបអង្កេតគ្រួសារត្រកូលហ៊ុន ​រឿងធ្វើជំនួញ​

2016-07-07 15:20:00 4646 Views

 

គណបក្សប្រឆំាងលើកឡើងថាអង្គភាពប្រឆំាងអំពើពុករលួយគួរតែធ្វើការស៊ើបអង្កេត បន្ទាប់ពីរបាយការណ៍របស់អង្គការគ្លូបល វីតណេស (Global Witness) បានរកឃើញថាសមាជិកគ្រួសារត្រកូលហ៊ុន របស់នាយករដ្ឋមន្រ្តីខ្មែរ មានកាន់កាប់ច្រើនក្រុមហ៊ុនដែលមានដើមទុនចុះបញ្ជីសរុបទៅដល់២០០លានដុល្លារអាមេរិក។ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅថ្ងៃព្រហស្បតិ៍នេះលោក អេង ឆៃអ៊ាង ថ្លែងថាគណបក្សសង្គ្រោះជាតិមិនមានសមត្ថកិច្ចលើរឿងនេះទេ លោកថាទុកឲ្យអង្គភាពប្រឆំាងអំពើពុករលួយជាអ្នកស៊ើបអង្កេតលើករណីនោះ។ លោកបន្តថា៖ ករណីព័ត៌មានដែលគ្លូបល វីតណេស (Global Witness) បានចេញផ្សាយហើយសារព័ត៌មានជាច្រើនបានយកទៅផ្សាយ ខ្ញុំសូមទុកសមត្ថកិច្ចឲ្យអង្គភាពប្រឆំាងអំពើពុករលួយ ព្រោះអង្គភាពប្រឆំាងអំពើពុករលួយជាអ្នកធ្វើការទៅភារកិច្ចរបស់ខ្លួនមកដល់ហើយ សម្រាប់ពួកខ្ញុំអត់មានភារកិច្ចអីពាក់ព័ន្ធទេ។ប្រភពVOD

 

http://vodhotnews.com/2016/07/cnrp-said-that-acu-should-investigate-on-hun-family


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា