លោក ហ៊ុន សែន នឹងទទួលបាន​ពាន​រង្វាន់អ្នក​កាន់​ដំណែង​យូរ​បំផុត​នៅ​អាស៊ាន

2016-08-03 09:55:00 4781 Views

 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូទៅកាន់ប្រទេសឡាវនៅចុងសប្តាហ៍នេះ ដើម្បីចូលរួមវេទិកាភាពជាអ្នកដឹកនាំអាស៊ានលើកទី១៣ និងទទួលពានរង្វាន់សមិទ្ធិផលអមតៈដែលជាពានរង្វាន់សម្រាប់ប្រមុខរដ្ឋដែលបានបំរើការងារយូរជាងគេនៅអាស៊ាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។ក្នុងសេចក្តីប្រកាសដដែលឲ្យដឹងថាកិច្ចប្រជុំនោះចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៧សីហានេះ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ ការអញ្ជើញទៅរបស់លោក ហ៊ុន សែន គឺតបតាមការអញ្ជើញរបស់ប្រធានវេទិកាភាពជាអ្នកដឹកនាំអាស៊ាន និងជានាយកប្រតិបត្តិនៃវិទ្យាសាស្ត្រ និងភាពជាអ្នកដឹកនាំអាស៊ីលោក តាន់ស្រ៊ី ម៉ៃឃិលយ៉ូស។បើតាមសេចក្តីប្រកាសព័ត៌មាននេះលោកនាយករដ្ឋមន្រ្តីកម្ពុជាជាមនុស្សទី៤ហើយដែលនឹងត្រូវទទួលបានពានរង្វាន់នេះ បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តីសិង្ហបុរីលោក លី ក្វាន់យូ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មហាធៀ ម៉ូហាម៉េដ និងព្រះអង្គម្ចាស់ស៊ុលតង់ ណាសរិនសាហ៍ នៃរដ្ឋបារ៉ាករបស់ប្រទេសម៉ាឡេស៊ី។គួរបញ្ជាក់ផងដែរថាលោក ហ៊ុន សែន ត្រូវបានកាសែតអាមេរិកវ៉ាស៊ិនតោនប៉ុស្តិ៍ចាត់ចំណាត់ថ្នាក់ជាមេដឹកនាំកាន់អំណាចដ៏យូរក្នុងចំណោមមេដឹកនាំ២៣រូបទៀតក្នុងពិភពលោក។ លោកបានកាន់អំណាចជានាយករដ្ឋមន្ត្រីនៅប្រទេសកម្ពុជាចាប់ពីខែមករាឆ្នាំ១៩៨៥មក រហូតមកដល់ពេលនេះលោកកាន់តំណែងនេះជាង៣១ឆ្នាំហើយ៕ប្រភពVOD

 

http://vodhotnews.com/2016/08/hun-sen-will-receive-the-longest-power-holder-in-asian-award


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា