អាជ្ញាធរបង្ក្រាប​​​ក្រុមអ្នក​​​លក់​​​ប៉េងប៉ោង ​​​បន្ទាប់ពី​​​ពួកគាត់​​​ត្រូវ​​​បាន​​​ឃាត់ខ្លួន​​​អំឡុង​​​ពេលតវ៉ា

2016-09-07 09:50:00 4689 Views

 

អាជ្ញាធររាជធានីភ្នំពេញ  បានសម្រេចផ្តោតការយកចិត្តទុកដាក់លើសោភ័ណភាព និងសុវត្ថិភាពនៅទីធ្លាសាធារណៈចំណុចកណ្តាលក្រុងដែលក្មេងៗចូលទៅធ្វើពិធីខួបកំណើត ឬលំហែកាយនៅពេលរសៀល។បង្ហាញការព្រួយបារម្ភថា ធុងឧស្ម័នអេល្យ៉ូម ជាឧស្ម័នគ្មានប្រតិកម្មគីមី និងគ្មានចំហេះ អាចនឹងផ្ទុះឆេះបង្ករបួសដល់អ្នកដំណើរឆ្លងកាត់លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ មានប្រសាសន៍ថា អ្នកលក់នៅក្នុងខណ្ឌនេះនឹងមិនត្រូវបានអនុញ្ញាតឱ្យលក់ប៉េងប៉ោងតាមតំបន់ទេសចរណ៍ពេញនិយមនានាទៀតឡើយ ក្នុងនោះរួមមានវិមានឯករាជ្យ ព្រះបរមរាជវាំង និងមាត់ទន្លេ។បទបញ្ជានេះធ្វើឡើងពីរថ្ងៃបន្ទាប់ពីអ្នកលក់ប៉េងប៉ោងបួននាក់ត្រូវបានឃាត់ខ្លួន រួមជាមួយក្រុមសកម្មជនដែលធ្វើការតវ៉ាទាមទារឱ្យដោះលែងអ្នកស្រី ទេព វន្នី អ្នកធ្វើយុទ្ធនាការប្រឆាំងការបណ្ដេញចេញពីផ្ទះសំបែងនៅខាងក្រៅពន្ធនាគារព្រៃស ប៉ុន្តែមន្ត្រីបញ្ជាក់ថា បទបញ្ជាេនះមិនពាក់ព័ន្ធនឹងការឃាត់ខ្លួនទាំងនោះទេ។ហើយក្រុមអ្នកលក់ប៉េងប៉ោងជិតវិមានឯករាជ្យនិយាយថា ហេតុផលសម្រាប់បម្រាមនេះដែលអាជ្ញាធរបានប្រាប់ពួកគាត់ខុសគ្នាទាំងស្រុង នោះគឺដោយសារបារម្ភខ្លាចមានភេរវកម្មកើតឡើង។នៅក្នុងវីដេអូឃ្លីបលោក គួច ចំរើន មានប្រសាសន៍ទៅកាន់ក្រុមអ្នកយកព័ត៌មានកាលពីព្រឹកម្សិលមិញ លោកបានលើកឡើងថា ធុងឧស្ម័នអេល្យ៉ូមដែលអ្នកលក់ប៉េងប៉ោងប្រើប្រាស់អាចនឹងផ្ទុះ  ហើយបង្កការផ្អើលរត់ជាន់គ្នា។ប្រភពខេមបូឌា ដេលី

 

http://www.cambodiadailykhmer.com/34120


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា