បក្ស​សម រង្ស៊ី ថា ការដក​អភ័យ​ឯកសិទ្ធិ​លោកស្រី​ថាក់ ឡា​នី ជាការ​បំភ័យ​ដល់​សមាជិក​ព្រឹទ្ធសភា​ផ្សេងទៀត

2016-09-07 11:20:00 4688 Views

 

ការដក​អភ័យឯកសិទ្ធិ​របស់លោក​ស្រី ថាក់ ឡា​នី អាចធ្វើ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​ដទៃទៀត ពី​គណបក្ស សម រង្ស៊ី មានការ​រអែងចិត្ត​ក្នុងការ​បញ្ចេញយោបល់ ​ឬ​ទស្សនៈ​។ លោកស្រី ថាក់ ឡា​នី សមាជិកា​ព្រឹទ្ធសភា ពី​គណបក្ស សម រង្ស៊ី ត្រូវបាន​ដក​អភ័យឯកសិទ្ធិ កាលពីពេល​ថ្មីៗ​នេះ ក្រោយ​លោកស្រី រង​បណ្តឹង​ពី​នាយករដ្ឋមន្ត្រី​កម្ពុជា ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​លោក កែម ឡី​។លោក ទាវ វ​ណ្ណុល សមាជិក​ព្រឹទ្ធសភា​១​រូប ពី​គណបក្ស សម រង្ស៊ី បានចាត់ទុក ការដក​អភ័យឯកសិទ្ធិ​របស់លោក​ស្រី​ថាក់ ឡា​នី ថា​ជា​រឿង​អយុត្តិធម៌​សម្រាប់​លោកស្រី​។ លោក លើកឡើងថា ការដក​អភ័យឯកសិទ្ធិ​របស់លោក​ស្រី ថាក់ ឡា​នី គឺជា​សម្ពាធ​ន​យោ​បាយ ដែល​បក្ស​កាន់អំណាច កំពុងតែ​ដាក់​មកលើ បក្ស​ដែលមាន​សំឡេង​ភាគតិច ក្នុង​ព្រឹទ្ធសភា​។លោក ទាវ វ​ណ្ណុល ដែលជា​ប្រធាន​គណបក្ស​សម រង្ស៊ី ផង​នោះ ព្រួយបារម្ភ​ថា ការដក​អភ័យឯកសិទ្ធិ​របស់លោក​ស្រី ថាក់ ឡា​នី នឹង​ក្លាយទៅជា​ការគំរាមកំហែង​ដល់​សមាជិក​ព្រឹទ្ធសភា​ដទៃទៀត ពី​គណបក្ស​របស់លោក មិន​ឲ្យ​ហ៊ាន​បញ្ចេញមតិ ហើយ​វា ក៏​ជាការ​បង្អាក់​សកម្មភាព របស់​គណបក្ស ដែលមាន​សំឡេង​ភាគតិច​ផងដែរ​។ លោក បន្តថា បញ្ហា​នេះ នឹងធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដើរ​ថយក្រោយ​។ប្រភពថ្មីៗ

https://thmeythmey.com/?page=detail&ctype=article&id=44146&lg=kh


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា