លោក ផៃ ស៊ីផាន ច្រានចោល ការលើកឡើងរបស់ UN ដែលថា កម្ពុជាមានការ រំលោភសិទ្ធិមនុស្ស

2016-09-07 15:05:00 4674 Views

លោក ផៃ ស៊ីផាន ច្រានចោល ការលើកឡើងរបស់ UN ដែលថា កម្ពុជាមានការ រំលោភសិទ្ធិមនុស្ស –

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានច្រានចោល ការលើកឡើងរបស់ ឧត្ដមស្នងការអង្គការ សហប្រជាជាតិ (UN) ដែលថា មានការចាប់ឃុំខ្លួន មន្ត្រីអាដហុក មន្ត្រីសង្គមស៊ីវិល មន្ត្រី គ.ជ.ប ក៏ដូចជាសកម្មជនគណបក្ស ប្រឆាំងមួយចំនួនទៀត ជាពិសេសនោះ ដោយមានការដាក់ពង្រាយកងទ័ព ការឆ្វែលទ័ពទាំងជើងទឹក ជើងគោក ជុំវិញស្នាក់ការគណបក្សសង្គ្រោះជាតិ (CNRP) ជាការព្រួយបារម្ភ និងបំផិតបំភ័យដល់ សាធារណជនទូទៅនោះ គឺមិនឆ្លុះបញ្ចាំងពីការពិត និងអ្វីដែលបានកើតឡើងនៅកម្ពុជា ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦នេះថា “សេចក្ដីរាយការណ៍ហ្នឹង វាមិនឆ្លុះបញ្ចាំងពីការពិត នូវអ្វីដែលបានកើតឡើង នៅរាជធានីភ្នំពេញនោះទេ ហើយរឿងបញ្ហាកងទ័ព ខាងក្រសួងការពារជាតិ បានចេញសេចក្ដីថ្លែងការខ្លួនរួចស្រេចហើយ មិនមែនជាការបំផិតបំភ័យអីទេ គ្រាន់តែជាការធ្វើសមយុទ្ធយោធា​​ តើបំផិតបំភ័យរឿងអី” ។ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា អ្វីដែលរាជរដ្ឋាភិបាល ទទួលខុសត្រូវ ជាកាតព្វកិច្ចរបស់ខ្លួន គឺមិនឲ្យមាន យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដែលជាលក្ខណៈឧទ្ទាម និងបដិវត្តពណ៌ ។ ដូច្នេះអ្នកដែលប្រឆាំង នឹងបទបញ្ជារាជរដ្ឋាភិបាល គឺមានតែពួកឧទ្ទាម ។ ជាពិសេសនោះ រាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឲ្យចំពោះគណបក្សនយោបាយណា ដែលធ្វើពហិកា មិនធ្វើសកម្មភាពនយោបាយ ដែលស្របនឹងច្បាប់គណបក្សនយោបាយនៅកម្ពុជា ហើយបែរជាទៅធ្វើចលនាមហាជន បង្កចលាចល និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ។ប្រភពដើមអម្ពិល

http://www.dap-news.com/kh/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%91%E1%9F%81%E1%9E%9F/15752.html#sthash.MvYsfx1W.dpuf


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា