បក្ស​ប្រឆាំង​​ នឹង​ប្រមូល​ផ្តុំ​អ្នក​គាំទ្រ​ថ្ងៃ​​តុលាការ​​កាត់​ក្តី​ កឹម សុខា

2016-09-07 15:30:00 4685 Views

 

គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹង​រៀបចំ​ឲ្យ​មាន​ការ​ជួបជុំ​អ្នក​គាំទ្រ​ និង​សមាជិក​​បក្ស​របស់​ខ្លួន​នៅ​ទីស្នាក់ការ​បក្ស​ចំ​ថ្ងៃ​ដែល​សាលា​ដំបូង​រាជធានី​បើក​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​លោក កឹម សុខា ដែល​បដិសេធ​មិន​ចូល​ខ្លួន​ជា​សាក្សី​ខណៈ​​ដែល​មាន​ការ​បារម្ភ​ពី​ការ​​ចាប់​ខ្លួន​មេបក្ស​ដែល​សម្ងំ​តែ​នៅ​ក្នុង​ទីស្នាក់ការ​បក្ស​អស់​រយៈពេល​ជាង​ ៣ ​ខែ​មក​ហើយ​នេះ​​។គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងែ​ទី​ ៥ ខែ​កញ្ញា​បាន​ជូន​ដំណឹង​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ​ពី​គម្រោង​ជួបជុំ​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ស្នាក់ការ​គណបក្ស​នៅ​ថ្ងៃ​ទី ៩ ខែ​កញ្ញា​ចំ​ថ្ងៃ​ដែល​តុលាការ​ក្រុង​ភ្នំពេញ​ជំនុំជម្រះ​សំណុំ​រឿង​លោក កឹម សុខា​។ បើ​តាម​លិខិត​នោះ​ការ​ជួបជុំ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ម៉ោង​ ៩ ព្រឹក​ដល់​ម៉ោង​ ១២ ​ថ្ងៃត្រង់។តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​លោក ហូរ វ៉ាន់ មាន​ប្រសាសន៍​ថា​ការ​ជួបជុំ​នេះ​អាច​នឹង​មាន​អ្នក​គាំទ្រ​ច្រើន​មក​កាន់​ស្នាក់ការ​គណបក្ស​ដោយ​ថា​ដើម្បី​តាមដាន​ដំណើរការ​សវនាការ​​ជំនុំជម្រះ​លើ​សំណុំ​រឿង​លោក កឹម សុខា។ចំណែក​សាលា​រាជធានី​ភ្នំពេញ​មិន​បាន​ហាមឃាត់​ការ​ជួបជុំ​នេះ​ទេ​ប៉ុន្តែ​បាន​ឲ្យ​គណបក្ស​នេះ​កំណត់​ចំនួន​អ្នក​ចូលរួម។​ នេះ​បើ​តាម​លោក​ ឃួង ​ស្រេង ​អភិបាលរង​រាជធានី​។ចំពោះ​សំណុំ​រឿង​របស់​លោក កឹម សុខា ដែល​ត្រូវ​បើក​សវនាការ​នៅ​ថ្ងៃ​សុក្រ​ខាន​ស្អែក​នេះ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ​ថា ​បើ​សិន​ជា​តុលាការ​រកឃើញ​ថា​លោក កឹម សុខា ពិត​ជា​មាន​កំហុស និង​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​មែន​នោះ​អាជ្ញាធរ​សាធារណៈ​នឹង​ចាប់​ខ្លួន​លោក កឹម សុខា តាម​ដីកា​នោះ។ប្រភពភ្នំពេញប៉ុស្ដិ៍

http://www.postkhmer.com/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7/%E1%9E%94%E1%9E%80%E1%9F%92%E1%9E%9F%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%86%E1%9E%B6%E1%9F%86%E1%9E%84-%E1%9E%93%E1%9E%B9%E1%9E%84%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%98%E1%9E%BC%E1%9E%9B%E1%9E%95%E1%9F%92%E1%9E%8F%E1%9E%BB%E1%9F%86%E1%9E%A2%E1%9F%92%E1%9E%93%E1%9E%80%E1%9E%82%E1%9E%B6%E1%9F%86%E1%9E%91%E1%9F%92%E1%9E%9A%E1%9E%90%E1%9F%92%E1%9E%84%E1%9F%83%E1%9E%8F%E1%9E%BB%E1%9E%9B%E1%9E%B6%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%80%E1%9E%B6%E1%9E%8F%E1%9F%8B%E1%9E%80%E1%9F%92%E1%9E%8F%E1%9E%B8-%E1%9E%80%E1%9E%B9%E1%9E%98-%E1%9E%9F%E1%9E%BB%E1%9E%81%E1%9E%B6


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា