កាណាដា ​ច្រាន​ចោល​ព័ត៌មាន​ពី​ការ​ផ្ដល់​ជំនួយ​បន្ថែម​ដល់​កម្ពុជា

2016-09-07 15:40:00 4682 Views

 

ការិយាល័យ​ការទូត​របស់​កាណាដា​ប្រចាំ​កម្ពុជា​បាន​បដិសេធ​ចំពោះ​ការ​អះអាង​​របស់​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន ដែល​ថា​ប្រទេស​កាណាដា​បាន​យល់​ព្រម​ផ្តល់​ជំនួយ​បន្ថែម​​​ដល់​ប្រទេស​កម្ពុជា​។ព័ត៌មាន​​បែប​នេះ​បាន​​កើតឡើង​​ពី​ការ​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​បាន​សរសេរ​ថា​៖ «​កាណាដា​រីករាយ​សហការ​ជាមួយ​កម្ពុជា​​លើ​បញ្ហា​អាកាសធាតុ​» និង​អំពាវនាវ​​ទៅ​ប្រទេស​អ្នក​មានៗ​​ឲ្យ​បរិច្ចាគ​​ជំនួយ​​ច្រើន​ជាង​មុន​​ចំពោះ​​បុព្វហេតុ​នេះ​។លោក Francis Huot ភារធារី​របស់​កាណាដា​​ដែល​មាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ថា​​ជា​ «​កំហុស​» ដែល​បាន​កើត​ចេញ​ពី​សេចក្តី​ប្រកាស​ព័ត៌មាន​​របស់​ក្រសួង​ការបរទេស​កម្ពុជា​ដែល​ក្នុង​នោះ​លោក ប្រាក់ សុខុន ​បាន​ថ្លែង​ថា​រដ្ឋមន្រ្តី​​ការបរទេស​កាណាដា លោក Stéphane Dion ​បាន​យល់​ព្រម​​ផ្តល់​ជំនួយ​បន្ថែម​ដល់​ប្រទេស​កម្ពុជា​សម្រាប់​ការ​ដោះមីន​។លោក Francis Huot បាន​ថ្លែង​នៅ​ក្នុង​អ៊ីមែល​ថា​៖ «​រដ្ឋមន្រ្តី Dion ​មិន​បាន​ព្រមព្រៀង​ក្នុង​ការ​ផ្តល់​ជំនួយ​​បន្ថែម​​ដល់​ប្រទេស​កម្ពុជា​​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នោះ​ទេ​»។លោក​បាន​បន្ត​ថា៖ «​​​គាត់​​បាន​មាន​ឱកាស​ទៅ​​ទស្សនកិច្ច​​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) ហើយ​នឹង​ត្រូវ​ធ្វើ​សេចក្ដី​រាយការណ៍​ត្រឡប់​ទៅ​​រដ្ឋមន្រ្តី​ក្រសួង​អភិវឌ្ឍន៍​របស់​យើង​»ប្រភពភ្នំពេញប៉ុស្ដិ៍

http://www.postkhmer.com/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7/%E1%9E%80%E1%9E%B6%E1%9E%8E%E1%9E%B6%E1%9E%8A%E1%9E%B6-%E1%9E%85%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%93%E1%9E%85%E1%9F%84%E1%9E%9B%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%96%E1%9E%B8%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%95%E1%9F%92%E1%9E%8A%E1%9E%9B%E1%9F%8B%E1%9E%87%E1%9F%86%E1%9E%93%E1%9E%BD%E1%9E%99%E1%9E%94%E1%9E%93%E1%9F%92%E1%9E%90%E1%9F%82%E1%9E%98%E1%9E%8A%E1%9E%9B%E1%9F%8B%E1%9E%80%E1%9E%98%E1%9F%92%E1%9E%96%E1%9E%BB%E1%9E%87%E1%9E%B6


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា