សាលា​ក្រុង​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ជួប​ជុំ​សកម្មជន​នា​ទីស្នាក់ការ​បក្ស​នៅ​ថ្ងៃ​ទី​៩​តែ​មាន​លក្ខខណ្ឌ

2016-09-08 10:40:00 4650 Views

 

នៅ​ល្ងាច​ថ្ងៃ​ទី​៧ កញ្ញា អភិបាល​រង​ក្រុង​ភ្នំពេញ លោក ឃួង ស្រេង យល់​ព្រម​តាម​ការ​ជូន​ដំណឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រមូល​ផ្ដុំ​សកម្មជន​បក្ស​របស់​ខ្លួន​នៅ​ទីស្នាក់ការ​បក្ស នៅ​ថ្ងៃ​ទី​៩ កញ្ញា ជា​ថ្ងៃ​ដែល​តុលាការ​ក្រុង​ភ្នំពេញ​បើក​សវនាការ​លើ​សំណុំ​រឿង​ លោក កឹម សុខា ដែល​មិន​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ។បន្ទាប់​ពី​បញ្ចប់​ជំនួប​ជាមួយ​មន្ត្រី​សាលា​ក្រុង​ភ្នំពេញ លោក កាក់ កុម្ភា ជា​សមាជិក​នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​រាជធានី​ភ្នំពេញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា អាជ្ញាធរ​នឹង​មិន​ដាក់​កង​កម្លាំង​សមត្ថកិច្ច រួម​ទាំង​រនាំង​ដែក​បិទ​ផ្លូវ​លើ​កំណាត់​ផ្លូវ​ឆ្លង​កាត់​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សង្កាត់​ចាក់អង្រែលើ ឡើយ ប៉ុន្តែ​សាលា​ក្រុង​តម្រូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ គោរព​ឲ្យ​បាន​នូវ​លក្ខខណ្ឌ​មួយ​ចំនួន ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍៖ «សាលា​ក្រុង​មិន​ជំទាស់​អី​ទេ សាលា​ក្រុង​គាត់​សុំ​ចំណុច​បួន។ ទី​១ គឺ​បញ្ហា​សណ្ដាប់ធ្នាប់​ចរាចរណ៍ សុំ​ឲ្យ​យើង​រៀបចំ​ឡាន ម៉ូតូ កុំ​ឲ្យ​ដាក់​នៅ​លើ​ទ្រូង​ផ្លូវ​ថ្នល់ អនុញ្ញាត​ឲ្យ​យើង​ឡើង​ឲ្យ​ផុតៗ​ពី​ទ្រូង​ថ្នល់។ ទី​២ គាត់​សុំ​ឲ្យ​យើង​ធ្វើ​ការ​ជួប​ជុំ​នៅ​ក្នុង​ទីស្នាក់ការ​របស់​គណបក្ស​តែ​ម្ដង មិន​អនុញ្ញាត​ឲ្យ​ចេញ​មក​ខាង​ក្រៅ​ទេ។ ទី​៣ បញ្ហា​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​ខាង​ក្នុង គឺ​ឲ្យ​យើង​រៀបចំ​ក្រុម​សន្តិសុខ​របស់​គណបក្ស​នៅ​ខាង​ក្នុង នៅ​ខាង​ក្រៅ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ។ ហើយ​ទី​៤ គឺ​បញ្ហា​ក្រម​សីលធម៌។ គាត់​សុំ​ឲ្យ​គោរព​នូវ​ក្រម​សីលធម៌​ជៀសវាង​នូវ​ការ​ជេរ​ប្រមាទ​ទៅ​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​ជាដើម»។ប្រភពRFA

 

http://www.rfa.org/khmer/news/politics/CNRP-and-Municipality-discuss-the-request-to-assemble-at-CNRP-headquarter-09072016081402.html


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា