រដ្ឋ​មន្ត្រី​ព័ត៌មាន៖ ការ​មិន​ឲ្យ​ផ្សាយ​ព័ត៌មាន​នៅ​ថ្ងៃ​បោះ​ឆ្នោត​គឺ​ធ្វើ​តាម​ច្បាប់

2016-09-08 10:50:00 4694 Views

 

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បកស្រាយពីការដែលហាមមិនឲ្យអ្នកសារព័ត៌មាន ផ្សាយនៅអំឡុងពេលដំណើរការបោះឆ្នោតមិនបានបញ្ចប់ ដោយថាជាការយោងទៅតាមច្បាប់ស្តីពីការបោះឆ្នោត។កាលពីថ្ងៃទី៣០ សីហា កន្លងទៅ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងក្នុងសិក្ខាសិលាស្តីពីនីតិវិធី និងច្បាប់បោះឆ្នោត ដោយលោកបានស្នើឲ្យបណ្តាញផ្សព្វផ្សាយព័ត៌មានទាំងអស់ផ្អាកការផ្សាយព័ត៌មានពីព្រឹត្តិការណ៍នានាជុំវិញការបោះឆ្នោតនៅថ្ងៃបោះឆ្នោត ដោយរង់ចាំរហូតដល់ការបិទហិបឆ្នោតទើបអនុញ្ញាតឲ្យផ្សាយ ដោយថាកុំឲ្យមានការភ័ន្តច្រលំចំពោះការបោះឆ្នោតពីសារធារណជន។ជាថ្មីម្តងទៀត នៅថ្ងៃនេះ លោក ខៀវ កាញារីទ្ធ បញ្ជាក់ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបានចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពីសិទ្ធិទទួលព័ត៌មាននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញថាការណែនាំរបស់លោកកាលពីពេលកន្លងទៅគឺយោងទៅតាមច្បាប់បោះឆ្នោតថ្មី ដែលបានព្រមព្រៀងគ្នារវាងគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ។លោកមានប្រសាសន៍ថា៖ អ្នកដែលរិះគន់នោះគាត់អត់បានមើលច្បាប់បោះឆ្នោតផង ច្បាប់បោះឆ្នោតតើហ្នឹង។ ច្បាប់បោះឆ្នោតជាការសម្រេចរបស់គណបក្សជាប់ឆ្នោតធំៗទាំងពីរដែលបានធ្វើតើ! អ្នករិះគន់គាត់អត់បានមើលច្បាប់ផង ខ្ញុំមាននិយាយខ្លួនខ្ញុំឯណា?”។ប្រភពVOD

http://vodhotnews.com/07/09/2016/khieu-kanharith-information-during-election-days-do-not-allow


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា