ប​ក្ស​ប្រ​ឆាំ​ង​ប​ដិ​សេ​ធ​កា​រ​បើក​ស​វ​នា​កា​​រ​រ​ប​ស់​តុ​លា​កា​រ​ភ្នំពេ​ញ​ម​ក​លើ​​​តំ​ណា​ង​​រា​ស្រ្ត​ដែ​ល​មា​ន​​អភ័​​យឯ​ក​សិ​ទ្ធិ​ស​ភា

2016-09-08 15:00:00 5060 Views

​​​

លោកអេង ឆៃអ៊ាង បានលើកឡើងថា គណបក្សសង្គ្រោះជាតិមិនអាចទទួលយកបានទេចំពោះសវនាការដែលតុលាការ
បានដាក់មកលើតំណាងរាស្ត្រគណបក្សប្រឆាំងដែលមានអភ័យឯកសិទ្ធិ។មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំង លោក អេង ឆៃ អាង បានលើកឡើងថា គណបក្សសង្គ្រោះជាតិមិនអាចទទួលយកបាន
ទេអំពីការធ្វើសវនាការរបស់តុលាការរាជធានីភ្នំពេញមកលើតំណាងរាស្រ្តដែលមានអភ័យឯកសិទ្ធសភា មានដូចជា
ករណីលោក អ៊ុំ សំអាន កាលពីពេលកន្លងទៅនេះ ដែលរូបលោក ជាតំណាងដែលមានអភ័យឯកសិទ្ធសភា ហើយត្រូវ
បានតុលារចោទប្រកាន់ និងចាប់លោកដាក់ពន្ធនាគា។លោកអេង ឆៃ អ៊ាង បានបន្តទៀតថា នៅថ្ងៃទី ០៩ កញ្ញាស្អែកនេះ តុលាការនឹងបើកសវនាការទៅលើករណីលោក កឹម សុខា ជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិក៏មិនអាចទទួលយកបានដែរ ។ លោក កឹម សុខា មានអភ័យឯកសិទ្ធិ
សភាដែលនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៨០ បានចែងថា តំណាងរាស្ត្រ មានអភ័យឯកសិទ្ធិ
សភា។ តំណាងរាស្ត្ររូបណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុពីបាន
សំដែងយោបល់ ឬបញ្ចេញមតិ ក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់
ខ្លួន ឬការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភា នឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈ
កម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់
ស្ដែង។ប្រភពVIM

http://www.imnsj.org/index.php?p_tumpor=social-news&p_peasa=kh&p_laikreang=2431#


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា