មេធាវី​លោក កឹម សុខា ត្រូវតែ​ប្តឹង​ឧទ្ធរណ៍ ដើម្បី​ទប់ស្កាត់​សាលក្រម​មិន​ឲ្យ​ចូល​ជា​ស្ថាពរ​

2016-09-16 15:35:00 4676 Views

 

សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​សាលក្រម​ជា​ផ្លូវការ​ហើយ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ  ទាក់ទង​នឹង​ការកាត់ទោសលោកកឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ កាលពីពេល​ថ្មីៗ​នេះ លោក កឹម សុខា ត្រូវបាន​ផ្តន្ទាទោស ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៥​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​សែន​រៀល ពីបទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​» ដែល​តុលាការ​ចាត់ទុកថា​ជា​បទល្មើស​ជាក់​ស្តេ​ង​។សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជា​កម្លាំង​សមត្ថកិច្ច​ឲ្យ​យក​សាលក្រម ទៅ​បិទ​នៅមុខ​ផ្ទះ​លោក កឹម សុខា នាពេល​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦​នេះ​។ បើតាម​ច្បាប់ ក្រោយ​រយៈពេល​១​ខែ​នៃ​ការជូនដំណឹង​នេះ សាលក្រម នឹង​ចូល​ជា​ស្ថាពរ​។ 
 លោក ហែម សុជាតិ មេធាវី​មួយរូប ក្នុងចំណោម​មេធាវី​ទាំង​ប្រាំ​រូប ដែល​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រុម​មេធាវី នឹងដាក់​បណ្តឹង​ទៅ​សាលាឧទ្ធរណ៍ ដើម្បី​រារាំង​ការអនុវត្ត​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ លោក បន្ថែមថា សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវតែ​ផ្អាក​ការអនុវត្ត​សាលក្រម​របស់ខ្លួន​សិន នៅពេលដែល​ក្រុម​មេធាវី​ប្តឹងទៅ​សាលាឧទ្ធរណ៍​។ប្រភពថ្មីៗ


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា