បក្ស​កាន់​អំណាច​បដិសេធ​ការ​ចោទ​ប្រកាន់​ថា​មាន​អំពើ​ពុករលួយ​ក្នុង​ការ​ប្រើប្រាស់​ថវិកា​ជាតិ

2016-12-08 10:25:00 4618 Views

 

ក្រៅ​តែ​ពី​បង្កើន​ថវិកា​ទៅ​ក្នុង​វិស័យ​យោធា និង​វិស័យ​មួយ​ចំនួន​ទៀត​សម្រាប់​ឆ្នាំ​២០១៧ រាជ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​បង្កើន​ចំនួន​ថវិកា​បម្រុង​ទុក​ចំនួន​ជាង ៨៥០​លាន​ដុល្លារ​សម្រាប់​ត្រៀម​ចំណាយ​នៅ​ពេល​ចាំបាច់ ប៉ុន្តែ​មិន​មាន​មុខ​សញ្ញា​ច្បាស់លាស់។សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង​បារម្ភ​ថា កញ្ចប់​ថវិកា​ត្រៀម​សម្រាប់​គ្រា​អាសន្ន​នេះ អាច​ធ្លាក់​ទៅ​ក្នុង​អំពើ​ពុក​រលួយ ឬ​ត្រូវ​គណបក្ស​កាន់​អំណាច​ដក​យក​ទៅ​ប្រើប្រាស់​សម្រាប់​យុទ្ធនាការ​បោះឆ្នោត​សម្រាប់​បក្ស​ខ្លួន។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​កាន់​អំណាច ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។ឆ្លើយតប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ដែល​ថា​គណបក្ស​កាន់​អំណាច​ប្រើប្រាស់​ធនធាន ឬ​ថវិកា​បម្រុង​របស់​រដ្ឋ​សម្រាប់​ការ​ឃោសនា​នយោបាយ​នោះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា នោះ​ជា​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​មូលដ្ឋាន។ប្រភព៖RFA


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា