លោក​ផៃ ស៊ី​ផាន ៖ ក្រុមការងារ អង្គការ សហប្រជាជាតិ គ្មាន​យល់​ច្បាប់​កម្ពុជា​

2016-12-21 08:55:00 4533 Views

 

(​ភ្នំពេញ​) ៖ ក្រោយពី​ក្រុម​អង្គការសហប្រជាជាតិ​ស្តីពី​ការឃុំខ្លួន​តាម​ទំនើងចិត្ត  (WGAD) បានប្រកាសថា​ការឃុំខ្លួន​អគ្គលេខាធិការរង​គ​.​ជ​.​ប លោក នី ចរិយា និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ចំនួន​៤​នាក់​ផ្សេង​ទៀតថា គ្មាន​ភាពត្រឹមត្រូវ ខណៈដែល​អង្គ​ការដែល​ធ្វើការ​​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​វិញ បាន​ទទូច​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ លើ​អ្នកការពារ​សិទ្ធិមនុស្ស​ដែល​កំពុង​​ជាប់ឃុំ​ឲ្យ​បាន​ឆាប់រហ័ស និង​ផ្តល់​សំណង​សមរម្យ​ដល់​អ្នក​ទាំងនោះ​, អ្នកនាំពាក្យ​ទី​ស្ដី​គណៈរដ្ឋមន្ដ្រី លោក​ផៃ ស៊ី​ផាន បាន​ថ្លែងថា​ក្រុម​​អង្គការ​WGAD​នេះ គឺ​ពុំ​យល់​ច្បាប់​ពី​ប្រទេស​កម្ពុជា​ឡើយ ។​

​លោក ផៃ ស៊ី​ផាន បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ក្នុងស្រុក​មួយ​នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៦​ថា “​ការលើកឡើង​របស់​ក្រុម​ហ្នឹង (WGAD) ជា​អ្នកនយោបាយ​ទេ មិន​យល់​ពី​ច្បាប់​របស់​កម្ពុជា​ឡើយ​... យើង​មើល​ហេតុដូចម្ដេច បានជា​គេ​ឃុំខ្លួន​ពួក​ទាំងអស់នោះ គឺ​អង្គហេតុ និយាយ​ច្បាស់លាស់​ណាស់​”​។​
លោក​បន្ដថា ការឃុំខ្លួន អ្នកការពារ​សិទ្ធិមនុស្ស ទាំង​៥​នាក់​នោះ ស្របទៅតាម​អង្គច្បាប់​របស់​កម្ពុជា ដែល​បានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​​កម្ពុជា​។ប្រភព៖រស្មីកម្ពុជា


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា