លោក សម រង្ស៊ី៖ លោក ហ៊ុន សែន ប្រើប្រាស់តុលាការអាយ៉ងក្រោមបញ្ជាគាត់ដោយមិនចេះអៀនខ្មាស

2016-12-28 09:40:00 4650 Views

 

មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានបន្តរិះគន់ចំៗ​ទៅ​លើ​​​​លោ​ក​នាយករដ្ឋមន្ត្រីថា បានបន្តប្រើប្រាស់តុលាការធ្វើជាឧបករណ៍នយោបាយ ខណៈដែលតុលា​កា​រ​​បា​​​ន​បន្ត​កា​ត់ទោសលោកមួយករណីទៀតទាក់ទិនបញ្ហាព្រំដែន។ព្រឹកថ្ងៃទី២៧ខែធ្នូនេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមឲ្យលោ​ក សម រង្ស៊ី និង​ជំនួ​យ​កា​​ររបស់លោកពីរនាក់ទៀត ជាប់ទោស៥ឆ្នាំ ចោទពីបទសមគំនិតក្នុងអំពើក្លែងបន្លំឯក​សា​រសា​ធារ​ណៈ​​ ​​​​បទប្រើ​ប្រាស់ឯក​សារសា​ធារណៈក្លែងក្លាយ និងបទញុះ​ញង់បង្កឲ្យមា​នភាពវឹ​កវរធ្ងន់​ធ្ងរដ​ល់ស​ន្តិ​សុ​ខ​ស​ង្គ​ម​។លោក សម រង្ស៊ី សរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃនេះដែរថា៖ «ប្រទេសកម្ពុជា ជាប្រទេស​មួយខុ​ស​គេក្នុងពិភពលោក ដែលអ្ន​កស្លូ​ត​ត្រង់​ ត្រូវគេផ្តន្ទាទោស តែជនឧក្រិដ្ឋមានសេរីភាព ធ្វើអំ​ពើ​អា​​ក្រក់​បា​នតា​ម​ចិត្ត ប្រកបដោយ​និទណ្ឌ​ភាព»។ប្រភព៖VOD

 


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា