មន្ត្រី​បក្ស​ប្រឆាំង​ទាមទារ​ឲ្យ​តុលាការ​ខេត្ត​សៀមរាប​ដោះលែង​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ​ម្នាក់

2017-01-17 16:05:00 4994 Views

 

តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​សៀមរាប បាន​ចោទ​ប្រកាន់​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ដែល​ចាប់​ខ្លួន​សកម្មជន​របស់​ខ្លួន​ម្នាក់ បញ្ជូន​ទៅ​ឲ្យ​តុលាការ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ថា​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ ច្រើន​ជាង​រូបភាព​នៃ​ការ​អនុវត្ត​ច្បាប់​ការពារ​ធនធាន​ធម្មជាតិ។ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​ម្នាក់​នេះ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា ដោយសារ​តែ​អាជ្ញាធរ​ចោទ​ប្រកាន់​សកម្មជន​គណបក្ស​នយោបាយ​រូប​នោះ ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បូម​ខ្សាច់​ធ្វើ​អាជីវកម្ម​ដោយ​មិន​មាន​ច្បាប់​អនុញ្ញាត។មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​សៀមរាប អំពាវនាវ​ឲ្យ​តុលាការ​ខេត្ត​នេះ​ដោះលែង​សកម្មជន​គណបក្ស​របស់​ខ្លួន​ម្នាក់ ដែល​រស់នៅ​ឃុំ​តាសោម នៃ​ស្រុក​អង្គរជុំ ឲ្យ​មាន​សេរីភាព​វិញ។ប្រភព៖RFA

http://www.rfa.org/khmer/news/law/CNRP-activist-arrested-at-siemreap-01162017031507.html

 


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា