ក្រសួង​មហាផ្ទៃ​នឹង​ចេញ សំបុត្រ​កំណើត​ប្រភេទ​ថ្មី សម្រាប់​កូនៗ​ជន​បរទេស​បែប​អន្តោប្រវេសន៍​ដែល​កើត​នៅ​កម្ពុជា

2017-04-03 09:00:00 4683 Views

 

- - - - - - - - - - - - - - - - - 

នៅក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ ២០១៦ របស់ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍  កាលពីថ្ងៃ​សុក្រ​ទី៣១ ខែមីនា ​ នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ថ្លែង​ថា​ ក្រសួង​មហា​ផ្ទៃ​កំពុង​សិក្សា​ការ​ចេញ សំបុត្រ​កំណើត​ប្រភេទ​ថ្មី សម្រាប់​កូន​ជន​បរទេស​បែប​អន្តោ​ប្រវេសន៍ ដែល​កើត​នៅ​កម្ពុជា។​ សំបុត្រ​កំណើត​ថ្មី​នេះ នឹង​បញ្ជាក់​សញ្ជាតិ​ដើម​នៃ​កូន​ជន​បរទេស​ហើយ​ប្រើ​ជំនួស សំបុត្រ​បញ្ជាក់​កំណើត​បច្ចុប្បន្ន ដែល​មេ​ឃុំ ចៅ​សង្កាត់ ធ្លាប់​ចេញ​សញ្ជាតិ​ខ្មែរ​ដោយ​ខុស​ច្បាប់ ជូន​កូនៗ​របស់​ជន​អន្តោ​ប្រវេសន៍​បរទេស អស់​រយៈ​ពេល​ជាង ៣០ឆ្នាំ​មក​ហើយ​នោះ។អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នាយ​ឧត្តមសេនីយ៍ សុខ ផល បាន​ថ្លែង​ថា លោក​នឹង​ដាក់​សំណើរ​មួយ​ទៅ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ដើម្បី​ចេញ សំបុត្រ​កំណើត​ប្រភេទ​ថ្មី​មួយ សម្រាប់​ប្រើ​ប្រាស់​ចំពោះ កូនៗ​ជន​បរទេស​បែប​អន្តោប្រវេសន៍ ដែល​កើត​នៅ​លើ​ទឹក​ដី​កម្ពុជា។ ក្នុង​សំបុត្រ​បញ្ជាក់​កំណើត​ថ្មី​នេះ នឹង​ប្រើ​ប្រាស់​នៅ​ពេល​ចុះ​ឈ្មោះ​ដោយ ឪពុក​ម្តាយ​ត្រូវ​សរសេរ​ដាក់​ថា «ជន​អន្តោ​ប្រវេសន៍» ហើយ​កូន (ទើប​នឹង​កើត) ត្រូវសរសេរ​សញ្ជាតិ​ដើម​សិន ដរាប​ណា ពួក​គេ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ស្រប​ច្បាប់ ទើប​ប្ដូរ​ដាក់​ថា​ជា «សញ្ជាតិ​ខ្មែរ» វិញ។

- - - - - - - - - - - - - - - - - 

ប្រភព៖RFI

http://km.rfi.fr/cambodia/khmer-nationality-identity-31-03-2017


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា