បក្ស​ប្រឆាំង ​លុប​ពាក្យ​ស្លោក “ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំបម្រើ​រាស្ត្រ​” ប៉ុន្តែ​សម្រេច​​រក្សាចំនួន​​ក្បាល​ម៉ាស៊ីន​នៅ​ដដែល​

2017-04-03 09:10:00 5025 Views

 

- - - - - - - - - - - - - - - - - 

​ គណបក្ស​សង្រ្គោះ​ជាតិ​ បាន​កោះ​ប្រជុំ​គ្នា​ និងសម្រេច​​លុប​ចោល​ពាក្យ​ស្លោក “ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំបម្រើ​រាស្ត្រ​”។ ការ​សម្រេច​លុប​ចោល​ជា​បន្ទាន់​នេះ គឺ​បន្ទាប់​ពីក្រសួង​មហា​ផ្ទៃ ​យល់ឃើញថា វា​ខុស​​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​។ ក៏ប៉ុន្តែ​ បក្ស​ប្រឆាំង ​នៅតែ​​​រក្សាចំនួន​អ្នក​ដឹក​នាំ​​ក្បាល​ម៉ាស៊ីនរបស់​ខ្លួន​ឲ្យ​នៅ​ដដែល។   នេះ​គឺជា​ការ​សម្រេច​របស់​គណៈកម្មាធិការ​នាយក​របស់​គណបក្ស​សង្គ្រោះជាតិ ដែលត្រូវ​លុប​ពាក្យ​ស្លោក “ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ” ចាប់ពី​ពេ​លនេះ​តទៅ​។ លោក ​យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំ​ពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ ​ បញ្ជាក់ប្រាប់RFI ​ថា បក្ស​ប្រឆាំង​ បាន​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍​ជា​ផ្លូវ​ការ​ពីលុប​ពាក្យ​ស្លោក​នេះរួច​ហើយ​ ហើយ​បក្ស​សង្គ្រោះជាតិ​ នឹង​សរសេរ​លិខិត​ផ្លូវ​ការ​ ផ្ញើ​ជូន​ក្រសួង​មហាផ្ទៃ​ថែមទៀត។ ទន្ទឹមង​នេះ លោក ​យ៉ែម បុញ្ញឫទ្ធិ​ សង្ឃឹមទៀតថា បន្ទាប់​ពីការ​លុប​ពាក្យ​ស្លោក​នេះ​ចោល គឺ​នឹង​លែង​មាន​បញ្ហា​​ចម្រូង​ចម្រាស់​ជាមួយ​ក្រសួង​មហាផ្ទៃ​ទៀត​ហើយ។

- - - - - - - - - - - - - - - - - 

ប្រភព៖វិទ្យុ​បារាំង​RFI

http://km.rfi.fr/cambodia/cnrp-head-leader-slogan-rfi-oudom-02-04-2017


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា