ក្រសួង​មហាផ្ទៃ​បដិសេធ​សំណើ​បក្ស​សមរង្ស៊ី​ស្នើ​សុំ​ឲ្យ​មេ​ឃុំ​ខ្លួន​បន្ត​ការងារ​ដល់​ចប់​អាណត្តិ

2017-04-07 11:10:00 4988 Views

 

- - - - - - - - - - - - - - - - - 

ក្រសួង​មហាផ្ទៃ បដិសេធ​សំណើ​របស់​គណបក្ស សម រង្ស៊ី ដែល​ស្នើ​សុំ​ឲ្យ​ក្រសួង​អនុញ្ញាត​ឲ្យ​មេ​ឃុំ​គណបក្ស​ សម រង្ស៊ី បន្ត​ការងារ​របស់​ខ្លួន​ក្នុង​គណបក្ស​នេះ​រហូត​ដល់​ចប់​អាណត្តិ​តាម​ធម្មតា។លិខិត​ក្រសួង​ចុះ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មេសា អះអាង​ថា ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​​ណា​ម្នាក់​ជា​សមាជិក​គណបក្ស​នយោបាយ​លើស​ពី​មួយ ក្នុង​ពេល​តែ​មួយ​បាន​នោះ​ទេ។លិខិត​របស់​ក្រសួង​នៅ​ពេល​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​លិខិត​របស់​គណបក្ស​ សម រង្ស៊ី ចុះ​ថ្ងៃ​ទី​៣ ខែ​មេសា ដែល​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ មោឃភាព​លិខិត​លេខ ៣៧៣ សជណ របស់​ក្រសួង​ចុះ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៧ ស្ដីពី​ការ​អស់​សុពលភាព​របស់​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​មក​ពី​គណបក្ស សម រង្ស៊ី ដោយសារ​តែ​សមាជិក​ទាំង​នោះ​ត្រូវ​បាន​ គ.ជ.ប ទទួល​ស្គាល់​ជា​ផ្លូវ​ការ ចុះ​បញ្ជី​ឈ្មោះ​របស់​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

- - - - - - - - - - - - - - - - - 

ប្រភព៖RFA

https://goo.gl/F8oh1y

 

 

 


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា