គ.ជ.ប បង្កើត​កម្មវិធី​ស្វែងយល់​ពី​ការ​បោះឆ្នោត​ តាម​វិទ្យុ​គ្រប់​ខេត្ត

2017-04-10 11:40:00 5004 Views

 

- - - - - - - - - - - - - - - - - 

 

គ.ជ.ប ​អនុញ្ញាត​ឲ្យ​មាន​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​នាទី​ស្វែងយល់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​រយៈពេល​ពីរ​ខែ​តាមរយៈ​វិទ្យុ​នៅ​ទូទាំង ២៥ រាជធានី​ខេត្ត ដើម្បី​ឆ្លើយតប​ទៅ​នឹង​ចម្ងល់​របស់​ប្រជាពលរដ្ឋ និង​ចៀសវាង​ការ​បំភាន់​ព័ត៌មាន​លទ្ធផល​បោះឆ្នោត​មុន​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី ៤ ខែ​មិថុនា​ខាង​មុខ។សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ.ជ.ប. ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី ៧ ខែ​មេសា ឆ្នាំ ២០១៧ បាន​ឲ្យ​ដឹង​ថា​យុទ្ធនាការ​ផ្សព្វផ្សាយ​នាទី​ស្វែងយល់​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ៧ ខែ​មេសា​ដល់​ថ្ងៃ​ទី ៦ ខែ​មិថុនា ឆ្នាំ ២០១៧ នេះ។ការ​ផ្សព្វផ្សាយ​នេះ​ធ្វើ​នៅ​តាម​វិទ្យុ FM នៅ​ក្នុង​ខេត្ត​នីមួយៗ​ហើយ​កម្មវិធី​នេះ​មាន​វាគ្មិន​ជា​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ខេត្ត​ចូលរួម។សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖ «សាធារណជន​មាន​ចម្ងល់​ផ្សេងៗ​ទាក់ទង​នឹង​ការ​បោះឆ្នោត​សូម​ទូរស័ព្ទ​ចូល​ក្នុង​ពេល​កំពុង​ផ្សាយ​ដោយ​មាន​វាគ្មិន​ជា​មន្ត្រី​នៃ​គណៈកម្មាធិការ​រាជធានី ខេត្ត រៀបចំ​ការ​បោះឆ្នោត​ជា​អ្នក​រង់ចាំ​បំភ្លឺ​ជូន»។

- - - - - - - - - - - - - - - - - 

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/wHBiLr

 


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា