បក្ស​កាន់អំណាច​សង្ឃឹម​យ៉ាង​មុតមាំ​ថា​នឹង​ឈ្នះ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ ​

2017-05-05 10:35:00 4965 Views

 

- - - - - - - - - - - - - - - -

(​ភ្នំពេញ​) ៖ ខណៈ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​កាន់តែ​ខិតជិត​មកដល់ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុងតែ​កាន់អំណាច​ដឹកនាំ​ប្រទេស​នាពេល​សព្វថ្ងៃ បានបង្ហាញ​ក្ដីសង្ឃឹម​របស់ខ្លួន​យ៉ាង​មុតមាំ​ថា​ខ្លួន​នៅតែ​ឈ្នះ​សម្រាប់​ការបោះឆ្នោត​​នៅ​អាណត្តិ​នេះ​។​ អ្នកនាំពាក្យ​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ​បាន​អះអាង​តាម​ប្រព័ន្ធ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​ទៅកាន់​អ្នកសារព័ត៌មាន​ថ្ងៃទី​៤ ខែឧសភា​ថា គណបក្ស​ប្រជាជន​កម្ពុជា មានអី​ត្រូវ​ចាញ់​? គណបក្ស​សង្គ្រោះ​ជាតិ​មានអី​ត្រូវ​ឈ្នះ ?
​លោក​បញ្ជាក់ថា “​គណបក្ស​ប្រជាជន​កម្ពុជា មាន​សមាជិក​ជាង​៥​លាន​នាក់​។​សមាជិក​សមាជិកា​ដែល​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​មាន​​ចំនួន​៦៨​ភាគរយ នៃ​ចំនួន​ចុះឈ្មោះ​បោះឆ្នោត​សរុប​មាន​ចំនួន​៧,៨​លាន​នាក់ ។ ដូច្នេះ​គ្រាន់តែ​អ្នក​បាន​ចុះឈ្មោះ​រួច​គឺមាន​ចំនួន​​លើសពី​៥០ ភាគរយ​នៃ​ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ទៅហើយ​។ ចុះ​ទំរាំ​បូក​អ្នក​មកសុំ​រួមរស់​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​​ប្រជាជន​កម្ពុជា​ជា​ហូ​ហែរ​រៀងរាល់​ថ្ងៃនោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា មានលទ្ធភាព​ឈ្នះឆ្នោត​ដោយ​ស្វ័យប្រវត្តិ​មិនបាច់​សង្ស័យ​ឡើយ​។​”

- - - - - - - - - - - - - - - -

ប្រភព៖រស្មីកម្ពុជា

http://www.rasmeinews.com/local/NWZlZjNjNz/18

 

 


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា