CNRP ថា ការបោះឆ្នោត​ប្រសើរ​ជាង​មុន តែមាន​ភាពមិនប្រក្រតី ដែល​គ​.​ជ​.​ប ត្រូវ​កែលម្អ

2017-06-27 10:35:00 4973 Views

 

ក្រោយពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ប្រកាស​លទ្ធផល​ជា​ផ្លូវការ​ជុំវិញ​ការបោះឆ្នោត​ឃុំ​-​សង្កាត់ នោះ គណបក្សនយោបាយ​នីមួយៗ បានចេញ​សេចក្ដីថ្លែងការណ៍​ជា​បន្តបន្ទាប់ វាយតម្លៃ​ពី​ដំណើការ​បោះឆ្នោត​នេះ​។​បន្ទាប់​មកនេះ​គណបក្ស​សង្គ្រោះ​ជាតិ បានចាត់ទុក​ដំណើរការ​បោះឆ្នោត​មាន​ភាពប្រសើរឡើង​ជាង​មុន តែ​នៅមាន​ហេតុការណ៍​សំខាន់ៗ​មួយចំនួនទៀត ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការបោះឆ្នោត​។ អ្វីដែល​គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុកថា ជា​បញ្ហា​ដែល​បង្ក​ឲ្យ​មាន​បរិយាកាស​មិនល្អ​សម្រាប់​ការបោះឆ្នោត​នោះ គឺ​ការហាម​មេដឹកនាំ​គណបក្ស​ខ្លួន​ចូល​ស្រុក​វិញ​, ការឃុំខ្លួន និង​បំភិតបំភ័យ​អ្នកនយោបាយ ប្រជាពលរដ្ឋ ជាដើម មុន​ការបោះឆ្នោត​។​
​ក្នុង​សេចក្ដីថ្លែងការណ៍​ចុះ​ថ្ងៃទី​២៦ មិថុនា​នេះ គណបក្ស​សង្គ្រោះ​ជាតិ បានកត់សម្គាល់​ឃើញថា អំឡុងពេល​រាប់​សន្លឹកឆ្នោត មាន​ភាពមិនប្រក្រតី​មួយចំនួន ដោយ​នៅតាម​ការិយាល័យ​ខ្លះ មាន​បិទទ្វា​បង្អួត​បន្ទប់ និង​ហាម​មិន​ឲ្យ​ភ្នាក់ងារ​អង្កេត​ការណ៍​ការបោះឆ្នោត និង​ពលរដ្ឋ​ចូល​តាមដាន​ការរាប់​សន្លឹក​ទៀតផង​។

ប្រភព៖ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/CgwjDD

 


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា