លោក ហ៊ុន សែន បញ្ជាឲ្យចាត់វិធានការលើបន្ទប់ស្ថានការណ៍បោះឆ្នោត

2017-06-28 09:50:00 5006 Views

 

ជាថ្មីម្តងទៀត លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបញ្ជាផ្ទាល់មាត់ឲ្យលោក ស ខេង រដ្ឋមន្រ្តី​​ក្រសួង​មហាផ្ទៃ ពិនិត្យផ្លូវច្បាប់ដើម្បីចាត់វិធានការលើបន្ទប់ស្ថានការណ៍បោះឆ្នោតដែលជាបណ្តុំអង្គការសង្គមស៊ីវិល។

ក្នុងពិធីរំលឹកខួប៦៦ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ ដែលជួបជុំអ្នកគាំទ្ររាប់ពាន់នាក់នៅកោះពេជ្រ លោក ហ៊ុន សែន បានចោទប្រកាន់បន្ទប់ស្ថានការណ៍ថាជាទីតាំងបញ្ជាឲ្យមាន «បដិវត្តន៍ពណ៌»។ លោកចោទថាសកម្មភាពរបស់បន្ទប់​ស្ថានការណ៍ស្ថិតនៅក្រៅសំណាញ់ច្បាប់​។​

បន្ទប់ស្ថានការណ៍ដែលជាបណ្តុំអង្គការសង្គមស៊ីវិលបានដាក់អ្នកសង្កេតការណ៍ប្រហែលមួយម៉ឺននាក់ ឃ្លាំមើលដំណើការ​បោះឆ្នោត​ក្រុមប្រឹក្សា ឃុំ សង្កាត់ កាលពីថ្ងៃទី៤​ខែមិថុនា។​

ប្រភព៖VOD

https://goo.gl/5bmsWf


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា