តុលាការ​ ផ្តន្ទា​ទោស​លោក​ គឹម​ សុខ​ ឱ្យជាប់ពន្ធនាគារ ១៨ខែ​ ពិន័យ​៨លាន​រៀល​ និង​សង​សំណង​៨០០លាន​រៀល​ ​ករណី​ចោទ CPP​ សម្លាប់​​បណ្ឌិត​ កែម​ ឡី

2017-08-10 15:50:00 4941 Views

លោក​ គី​ ឫទ្ធី​ អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​១០​ ខែ​សីហា​ ឆ្នាំ២០១៧នេះ​ បានប្រកាស​សាលក្រម​ផ្តន្ទា​ទោស​ លោក​គឹម​ សុខ​ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​និង​នយោបាយ​ ដោយដាក់​ពន្ធនាគារ​រយៈពេល​១៨ខែ​ ពិន័យ​៨លាន​រៀល​ចូល​ថវិកា​រដ្ឋ​ និង​ សង​សំណង​ជំងឺ​ចិត្ត​ដល់​ដើម​បណ្ដឹង​ចំនួន​៨០០លាន​រៀល​ ករណី​ចោទប្រកាន់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ ជា​អ្នក​សម្លាប់​បណ្ឌិត​កែម​ ឡី​ ។​លោក​ គឹម​ សុខ​ ត្រូវបានតុលាការ​ចោទប្រកាន់​​ចំនួន​ពីរ​បទល្មើស​ គឺ​ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ និង​ បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ តាម​មាត្រា​៤៩៤​ មាត្រា​៤៩៥​ និង​ មាត្រា​៣០៥​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ហើយត្រូវបានតុលាការឃុំខ្លួន កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ។

ប្រភព៖សារព័ត៌មានFresh news

https://goo.gl/xQMcW7

 


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា