អ្នករាយការណ៍ពិសេស UN សួរ គ.ជ.ប ពីភាពស្របច្បាប់ របស់បន្ទប់ស្ថានការណ៍

2017-08-17 14:55:00 4978 Views

 

បន្ទប់ស្ថានការណ៍ដែលបានបង្កើតឡើង សម្រាប់តាមដានការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលកន្លងមក បានក្លាយទៅជាទីចាប់អារម្មណ៍ របស់សាធារណជន ដើម្បីបានដឹងពីភាពស្របច្បាប់ នៃបន្ទប់ស្ថានការណ៍នោះ លោកស្រី រ៉ូ ណាស្មីត អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា បានចោទជាសំណួរ មកកាន់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងជំនួបជាមួយ លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប។ក្រោយបញ្ចប់ជំនួបនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានលើកឡើងថា បន្ទប់ស្ថានការណ៍ បានដាក់អ្នកសង្កេតការណ៍ ពិតមែន ប៉ុន្តែអ្នកសង្កេតការណ៍នោះ មិនមែនជាអ្នកសង្កេតការណ៍ របស់បន្ទប់ស្ថានការណ៍នោះទេ ផ្ទុយទៅវិញ ជាអ្នកសង្កេតការណ៍ របស់អង្គការក្រៅរដ្ឋាភិបាល។លោកបន្ថែមថា ពាក់ព័ន្ធនឹងសំណួររបស់ លោកស្រី រ៉ូ ណាស្មីតនេះ  ប្រធាន គ.ជ.ប បានឆ្លើយថា បន្ទប់ស្ថានការណ៍ មិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ នោះទេ ។ លោកថា រាល់សកម្មភាពរបស់បន្ទប់ស្ថានការណ៍ ដើម្បីឲ្យមានភាពស្របច្បាប់ ត្រូវទៅចុះបញ្ជីនៅក្រសួងមហាផ្ទៃ ជាមុនសិន ។

ប្រភព៖សារព័ត៌មានដើមអម្ពិល

https://goo.gl/V1kp4X

 

 


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា