អ្នកនាំពាក្យ គ.ជ.ប៖ អ្នកគ្មានទីជម្រក ជនអនាថា រស់នៅតាមវត្តអារាមទាំងអស់ ដែលមិនទាន់បាត់បង់សិទ្ធិជាពលរដ្ឋខ្មែរ គឺមានសិទ្ធិបោះឆ្នោត

2017-08-17 15:10:00 4940 Views

 

 លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ថាប្រជាពលរដ្ឋ ដែលរស់នៅគ្មានទីជម្រក ជនអនាថារស់តាមវត្តអារាមទាំងអស់ ដែលមានលិខិតបញ្ជាក់ពីអាជ្ញាធរ សមត្ថកិច្ចគឺពួកគាត់មិនទាន់បាត់បង់សិទ្ធិជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិចូលរួមបោះឆ្នោតនោះទេ។ការបញ្ជាក់របស់ លោក ហង្ស ពុទ្ធា យ៉ាងដូច្នេះក្នុងឱកាសលោកផ្តល់បទសម្ភាសន៍​ ជាមួយក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីលោកបានចូលរួម ជួបពិភាក្សាការងារជាមួយ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍​ពិសេសរបស់ អង្គការសហប្រជាជាតិ UN នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ នៅទីស្នាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ។លោក ហង្ស ពុទ្ធា បានបន្តថា ចំពោះប្រជាពលរដ្ឋដែលការចំណាកស្រុក ក៏មិនបាត់បង់សិទ្ធិចុះឈ្មោះបោះឆ្នោតផងដែរ ហើយរយៈពេល នៃការបោះឆ្នោត នឹងចាប់ផ្តើម នៅថ្ងៃទី១ ខែកញ្ញា រហូតថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលមានរយៈពេល៧០ថ្ងៃ ដូច្នេះពួកគាត់អាចអញ្ជីញ មកចុះឈ្មោះបោះឆ្នោត នៅក្នុងប្រទេសព្រោះច្បាប់មិនតម្រូវឲ្យ គ.ជ.ប រៀបចំការិយាល័យចុះឈ្មោះបោះឆ្នោត នៅតាមជាយដែន ឬនៅតាម ស្ថានទូតនោះទេ។ ក្នុងរយៈពេល៧០ថ្ងៃនេះ គ.ជ.ប ក៏

ប្រភព៖Fresh news

https://goo.gl/RxSfhn


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា