ម្ចាស់​កាសែត​ខេមបូឌា ដេលី នៅ​តែ​អះអាង​ថា​ខ្លួន​មិន​បាន​គេច​ពន្ធ​រដ្ឋ

2017-08-30 11:30:00 4879 Views

 

ម្ចាស់​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) នៅ​តែ​អះអាង​ថា អ្នកស្រី​មិន​បាន​គេច​ពន្ធ និង​មាន​វិក្កយបត្រ​បញ្ជាក់​ត្រឹមត្រូវ។ ការ​អះអាង​នេះ បន្ទាប់​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​ចោទ​​​ថា​ រាប់​ឆ្នាំ​មក​នេះ កាសែត​អ្នកស្រី​មិន​ប្រកាស​ពន្ធ​សូម្បី​តែ​មួយ​រៀល និង​ថែម​ទាំង​ប្រមូល​អាករ​លើ​តម្លៃ​បន្ថែម ដាក់​ហោប៉ៅ​ផ្ទាល់​ខ្លួន​ថែម​ទៀត​ផង។អ្នកស្រី ដេប៉្រា គ្រីស័រ-ស្ទាល (Deborah Krisher-Steele) បាន​ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា នេះ​ថា កាសែត ឌឹ ខេមបូឌា ដេលី បាន​បង់ពន្ធ​អាករ​លើ​តម្លៃ​បន្ថែមនេះ គ្មាន​ខ្វះ​មួយ​រៀល​នោះទេ។ អ្នកស្រីថែមទាំង​ស្នើថា មិន​បាច់​ទៅ​រក​ភ័ស្តុតាង​ឯណា​ទេ ​ក្រសួង​ហិរញ្ញវត្ថុអាច​ពិនិត្យមើល​វិក្កយបត្រនៅ​ក្រសួងសាមីបាន បើ​ចង់​បាន​ភ័ស្តុតាង​បញ្ជាក់​អំពីការ​បង់​ពន្ធនេះនោះ។អគ្គនាយកដ្ឋាន​ពន្ធដារ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា នេះ បាន​ព្រមាន​បិទ​កាសែត​ ឌឹ ខេមបូឌា ដេលី បើ​នៅ​តែ​មិន​ព្រម​បង់​ពន្ធ​តាម​កាល​កំណត់។

ប្រភព៖RFA

https://goo.gl/wfdfJf


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា