មន្ដ្រី​នាំពាក្យ​គណបក្សប្រជាជនៈលោក​សម រង្ស៊ី ខ្លួនឯងជា​អ្នកធ្វើ​រដ្ឋប្រហា​រដ្ឋធម្មនុញ្ញ​

2017-08-30 11:50:00 4923 Views

 

អ្នកនាំពាក្យ គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន នៅ​ល្ងាច​ថ្ងៃទី​២៩ សីហា បានបង្ហាញ​ពី​អ្នក​ដែល​ធ្វើ​រដ្ឋប្រហារ​​រដ្ឋធម្មនុញ្ញ មិន​ព្រម​ទទួលខុសត្រូវ​ចំពោះ​ច្បាប់​កម្ពុជា ហើយ​បែរជា​រត់ចោលស្រុក គេចវេស​ពី​ប្រព័ន្ធតុលាការ ខណៈ​អ​តី​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ២​ថ្ងៃ​កន្លងមកនេះ បាន​ចោទថា រាជរដ្ឋាភិបាល​កម្ពុជា បាន​រំលោភ​រដ្ឋធម្មនុញ្ញ​និង​កិច្ចព្រមព្រៀង​ទី​​ក្រុងប៉ារីស​។​តាមរយៈ​សារ​អេ​ឡិច​ត្រូ​និ​ក តេឡេក្រាម លោក សុខ ឥសាន មានប្រសាសន៍ថា “​ផ្អែក​តាម​ស្មារតី នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ថ្ងៃ ២៣ តុលា​១៩៩១ រាជរដ្ឋាភិបាល បាន​ខិតខំ​ដើរ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ និង​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា ។ ដូច្នេះ អ្នកណា​ល្មើសច្បាប់​ត្រូវ​​ចាប់បង្ខំ​ឲ្យ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​ជា​ប្រទេស​នីតិរដ្ឋ​”​។​លោក សុខ ឥសាន បានបញ្ជាក់​បន្ថែមថា “​ការ​មាន​វិធានការតាមផ្លូវ​ច្បាប់​ចំពោះ ជនល្មើស​ច្បាប់​មិនមែន ជាការ​ធ្វើ​រដ្ឋប្រហារ​រ​ដ្ឋ​​ធម្នុញ្ញ​ទេ ។

ប្រភព៖សារព័ត៌មានថ្មីៗ

https://goo.gl/xoCDth

 


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា