ក្រសួង​មហាផ្ទៃ ​នឹង​ស៊ើបអង្កេត​លើ​ប្រភព​ថវិការ​គណបក្ស​ប្រឆាំង រួមទាំង​ការ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​

2017-08-30 15:10:00 4888 Views

 

អ្នក​នាំពាក្យ​​ក្រសួង​មហាផ្ទៃ​​បាន​​អះអាង​​នៅ​ថ្ងៃ​នេះ​​ថា ​ក្រសួង​មហាផ្ទៃ​​នឹង​​បើក​​ការ​ស៊ើប​អង្កេត​​ទៅ​លើ​​គណ​បក្ស​​សង្គ្រោះ​ជាតិ ​ទាក់ទង​​នឹង​​ប្រភព​​ថវិការ​​របស់​​គណបក្ស​​ប្រឆាំង​​មក​ពី​​ក្រៅ​ប្រទេស​។ ​បន្ថែម​​លើ​​នេះ ​ក្រសួង​​ក៏​​នឹង​​ស៊ើប​អង្កេត​​ផងដែរ ​ពី​​បទ​​ប៉ុនប៉ង​​ធ្វើ​​បដិវត្តន៍​​ពណ៌​។ ​ប៉ុន្តែ​​អ្នកនាំ​ពាក្យ​​គណបក្ស​ប្រឆាំង​​បាន​​ច្រានចោល​​ពី​​ផែន​ការ​ធ្វើ​បដិវត្ត​ន៍​ព​ណ៌ ​និង​​បាន​​ចាត់ទុក​ថា ​ចំណាត់​ការ​​របស់​ក្រសួងមហាផ្ទៃ គឺជា​ចេតនា​នយោបាយ។ការប្រកាស​ពី​ការស៊ើបអង្កេត​ទៅលើ​ប្រភព​ថវិការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​ឡើង​បន្ទាប់ពី​សារព័ត៌មាន​ក្នុងស្រុក​ឈ្មោះ Fresh News បាន​ចុះផ្សាយ​ជា​បន្តបន្ទាប់ ពី​ទំនាក់ទំនង​របស់​ក្រុមគ្រួសារ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​ជនបរទេស ដែល​សារព័ត៌មាន​ក្នុងស្រុក​នេះ​បាន​អះអាងថា គឺជា​ចារកម្ម​បរទេស​បង្កប់​នៅ​ក្នុង​​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​របស់លោក​នាយ​ក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​អះអាងថា អាជ្ញាធរ​​កម្ពុជា​មិនអាច​ព្រងើយកន្តើយ ចំពោះ​ព័ត៌មាន​បែកធ្លាយ​នេះ​ទេ។

ប្រភព៖RFI

https://goo.gl/QKEw4d


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា