តំណាងពីស្ថានទូតអាមេរិកសហភាពអឺរ៉ុប និងជប៉ុនបានជួបជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីម្សិលមិញដើម្បីទទួលបានព័ត៌មានបច្ចុប្បន្នភាពអំពីការចុះឈ្មោះអ្នកបោះឆ្នោតបច្ចុប្បន្ន ខណៈឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបលោក George Edgar ថ្លែងថាភាពតានតឹងនយោបាយបច្ចុប្បន្នមិនត្រូវបានលើកឡើងលម្អិតក្នុងអំឡុងកិច្ចជំនួបនេះទេ។យុទ្ធនាការចុះឈ្មោះបោះឆ្នោតមិនទទួលបានការឆ្លើយតបកក់ក្តៅខ្លាំងទេ ខណៈប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតតិចជាង ២០% បានចុះឈ្មោះបោះឆ្នោត។
ប្រភព៖ភ្នំពេញប៉ុស្ដិ៍