សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ចំនួន​៤ ​ ដែល​មាន​ខ្លឹមសារ​ដក​ហូត​អសនៈ​គណបក្ស​ដែល​ត្រូវ​រំលាយ​យក​ទៅ​ចែក​ឲ្យ​គណបក្ស​ដទៃ​ទៀត​នោះ ត្រូវ​បាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ពិភាក្សា​ចប់​ហើយ​នៅ​ព្រឹក​នេះ

2017-10-12 14:40:00 4932 Views

សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ចំនួន​៤ ​ ដែល​មាន​ខ្លឹមសារ​ដក​ហូត​អសនៈ​គណបក្ស​ដែល​ត្រូវ​រំលាយ​យក​ទៅ​ចែក​ឲ្យ​គណបក្ស​ដទៃ​ទៀត​នោះ ត្រូវ​បាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ពិភាក្សា​ចប់​ហើយ​នៅ​ព្រឹក​នេះ ព្រម​ទាំង​បញ្ជូន​ ទៅ​គណៈកម្មាធិការ​ជំនាញ​រដ្ឋសភា ដើម្បី​ពិនិត្យ។ ​សេចក្តី​ស្នើ​ច្បាប់​ទាំង​នេះ​ ​ធ្វើ​ឡើង​ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​រង​បណ្តឹង​ស្នើ​សុំ​រំលាយ​ចោល​នៅ​តុលាការ​កំពូល​។លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​RFI​នៅ​មុន​នេះ​បន្តិច​ថា សេចក្តី​ស្នើ​ច្បាប់​ទាំង​បួន​នោះ ត្រូវ​បាន​គណៈកម្មាធិការ​អចិន្រ្តៃយ៍​ពិភាក្សា​ចប់​នៅ​ព្រឹក​នេះ ហើយ​ត្រូវ​បាន​ដាក់​បញ្ជូន​ទៅ​គណៈកម្មាធិការ​នីតិកម្ម និង​យុត្តិធម៌ ដើម្បី​ពិនិត្យ និង​សិក្សា​ស្រាវ​ជ្រាវ។ ប៉ុន្តែ​លោក​មិន​ច្បាស់​ថា សេចក្តី​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​៤​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​សភា​ពេញ​អង្គ​ប្រជុំ​អនុម័ត​នៅ​ពេល​ណា​ឡើយ។

ប្រភព៖RFI

https://goo.gl/F2xCHv

 

 


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា