លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មចំពោះការរិះគន់ដោយមិនសំដៅចំឈ្មោះដែលចោទថា រដ្ឋាភិបាលរបស់លោកមានគម្រោងរំលាយបក្សប្រឆាំង គឺជាការក្បត់ឆន្ទៈប្រជាពលរដ្ឋជាងពាក់កណ្ដាលប្រទេស។ ការលើកឡើងរបស់លោក ហ៊ុន សែន នេះ ក្នុងពេលស្ថានភាពគណបក្សសង្គ្រោះជាតិ កំពុងត្រូវបានរដ្ឋាភិបាលរុញឲ្យដើរដល់ផ្លូវទាល់ច្រក។
លោក ហ៊ុន សែន នៅថ្ងៃទី១៨ តុលា នៅចំពោះមុខកម្មកររោងចក្រជាងមួយម៉ឺននាក់ នៅជាយក្រុងភ្នំពេញ ដោយបដិសេធចំពោះការចោទប្រកាន់ថា រដ្ឋាភិបាលមានគម្រោងរំលាយបក្សប្រឆាំង ជាការក្បត់ឆន្ទៈពលរដ្ឋ។ លោកបន្តថា អ្នករិះគន់ទាំងនោះ ជាអ្នកដែលមិនយល់ពីសភាពការណ៍នយោបាយ។
ប្រភព៖RFA