បណ្ឌិត្យសភានគរបាលកម្ពុជាបានស្នើឲ្យ អ្នកជំនាញមកពីកូរ៉េខាងត្បូងជួយបណ្តុះបណ្តាលជំនាញបង្ក្រាបបាតុកម្ម កុបកម្ម ភេរវកម្ម និងជំនាញបង្ក្រាបផ្សេងទៀត ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ការស្នើធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នារវាងបណ្ឌិត្យសភានគរបាលកម្ពុជា និង សាកលវិទ្យាល័យនគរបាលជាតិកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រភព៖VOD